Messi ​និង De Jong ​ជួយ​ក្រុម Barcelona ​ឡើង​វគ្គ​៨​ក្រុម Copa del Rey ​

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Rayo Vallecano ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​នៅ​យប់មិញ​នេះ​។

​ក្រុម Rayo ​បាន​បើក​ការ​នាំ​មុខ​លើ​ក្រុម Barcelona ​មុន​នៅ​នាទី​៦៣​​ប៉ុន្តែ​៦​នាទី​ក្រោយ​មក Lionel Messi ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន ​មុន​ពេល De Jong ​បន្ថែម​គ្រាប់​ទី​២​ទៀត​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​យក​ឈ្នះ​តែ​ម្ដង។ លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​លោក Ronald Koeman ​ឡើង​ទៅ​ជុំ​បន្ដ​ទៀត​ហើយ​ក្នុង​ពាន​រង្វាន់ Copa del Rey ​នេះ។

​នៅ​វគ្ក​៨​ក្រុម​នេះ​ដែរ ​ការ​ចាប់​ពូល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​តែ​ម្ដង។ ​ខណៈ​ដែល​ក្រុម​ខ្លាំង​នៅ​អេស្ប៉ាញ ​នៅ​សល់​តែ Barcelona ​នេះ​មួយ​ទេ ​ព្រោះ Real Madrid , Atletico Madrid ​អី ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នេះ​អស់​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT