Tuchel ​ថា Chelsea ​ឆ្នាំ​នេះ ​មិន​អាច​ប្រជែង​ពាន​រង្វាន់ Premier League ​បាន​ទេ​

​ក្រុម​តោ​ខៀវ Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​ប្រកួត​ដំបូង​នៅ​យប់មិញ​នេះ បាន​ត្រឹម​ស្មើ​ជាមួយ Wolves ​ក្នុង​លទ្ធផល ​០-០ ​ប៉ុណ្ណោះ។

នេះ​ជា​ប្រកួត​ដំបូង​សម្រាប់​លោក Tuchel ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ថ្មី ​ហើយ​ទើប​ដឹក​នាំ​ក្រុម​ហ្វឹកហាត់​បាន​១​ថ្ងៃ​មុន​ប្រកួត​នេះ​ប៉ុណ្ណោះ។ ​លទ្ធផល​ស្មើ​នេះ​ក៏​មិន​អាក្រក់​មើល​ពេក​ដែរ​សម្រាប់​ក្រុម Chelsea ​ជាមួយ​គ្រូ​ថ្មី ​ប៉ុន្តែ​បើ​តាម​សម្ដី​របស់​លោក Tuchel ​វិញ ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា​កុំ​រំពឹង​ពាន​រង្វាន់​អី​សម្រាប់​រដូវ​កាល​នេះ ​ព្រោះ​តាម​គម្លាត​ពិន្ទុ​គឺ​វា​ហួស​ពេល​ទៅ​ហើយ។

​អ្នក​ចាត់ការ​អាល្លឺម៉ង់​ខាង​លើ​នេះ ​បាន​និយាយ​ថា​៖ “ពាន​រង្វាន់? ​វា​បាន​ឃ្លាត​ឆ្ងាយ​ទៅ​ហើយ។ យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត។ ពេល​អ្នក​ចុះ​កុងត្រា​ជាមួយ Chelsea ​ទាំង​កីឡាករ ​ឬ​ក្នុង​នាម​ជា​គ្រូ​បង្វឹក ​អ្នក​ត្រូវ​តែ​រំពឹង​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​ណា​មួយ។ តែ​ពេល​នេះ ​លទ្ធផល​ជាក់​ស្ដែង​យើង​នៅ​ឆ្ងាយ​ពី​ពាន​រង្វាន់​ណាស់។ យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ចំពោះ​រឿង​នេះ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT