Tuchel ​ចង់​បាន Haaland ជា​ជម្រើស​ទី​១ ​មក​ចូល​រួម​ជាមួយ Chelsea ​

​ក្លឹប​តោ​ខៀវ Chelsea ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ ​ទទួល​យក​លោក Thomas Tuchel ​មក​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​បន្ដ​តំណែង​ពី​លោក Frank Lampard ​។

​លោក Tuchel ​បាន​ចូល​ដឹក​នាំ​ក្រុម​ហ្វឹកហាត់​ហើយ​ដើម្បី​ត្រៀម​ប្រកួត​នៅ​រាត្រី​នេះ​។ ​យ៉ាងណាមិញ ​អ្នក​ចាត់ការ​ថ្មី​រូប​នេះ​មើល​ឃើញ​ថា​ក្រុម​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ដើម្បី​បំពេញ។ ​ដោយ​លោក​អះអាង​ថា​តោ​ខៀវ ​នឹង​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ ​ហើយ​ម្នាក់​ដែល​ជា​គោលដៅ​ធំ​ជាង​គេ​នោះ​គឺ Haaland ​របស់​ក្រុម Dortmund ​តែ​ម្ដង​។

​រំលឹក​ថា​ក្រុម Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Lampard ​នា​រដូវ​កាល​នេះ​បាន​នាំ​យក​កីឡាករ​ក្មេង​ៗ​និង​ល្អ​ៗ​មក​ច្រើន​មែនទែន ដោយ​ចំណាយ​ប្រាក់​អស់​ជាង​២០០​លាន​ផោន​ទៅ​ហើយ។ ​ជា​លទ្ធផល​ឃើញ​ថា​កីឡាករ​វ័យ​ក្មេង​នោះ ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ​ដោយ​ក្រុម Chelsea ​បច្ចុប្បន្ន​ខ្ទាត​ចេញ​ពី​តំបន់ Top4 ​នៃ​លីគ​កំពូល​អង់គ្លេស​ទៅ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT