៣គូ ថ្ងៃសៅរ៍នេះ ធានាថាជក់ចិត្តដិតអារម្មណ៍សម្រាប់សប្តាហ៍ទី ១៨

ការប្រកួតដណ្តើមជើងឯកលីគកំពូលកម្ពុជា រដូវកាល​ ២០១៨ សប្តាហ៍ទី ១៨ ចាប់ផ្តើមក្នុងថ្ងៃសៅរ៍នេះ បន្តទៀតហើយ ខណៈដែល គូប្រកួតក្នុងថ្ងៃនេះ សុទ្ធតែជាគូពិសេស។

បឹងកេត ប្រកួតទល់នឹង ណាហ្គាវើល

ក្រុុមទាំងពីរគឺកំពុងតែមានគម្លាតពិន្ទុពីគ្នាត្រឹម ១ពិន្ទប៉ុណ្ណោះ។ ពិតណាស់ក្រុមឈ្នះនឹងឈរលេខរៀងទីមួយកំពូលតារាង ខណៈដែល ការជួបគ្នាកាលពីជើងទីមួយ បឹងកេត បានយកឈ្នះណាហ្គាវើល ៣ ទល់នឹង ២ ។ តើក្រុមរបស់លោក មាស ចាន់ណា ឬក្រុមរបស់លោក ហៅ សុជាតិ នឹងដណ្តើមបាន ៣ពិន្ទុដ៏សំខាន់នេះ ?

ភ្នំពេញក្រោន ប្រកួតទល់នឹង អង្គរថាយហ្គឺរ

ជាការខកចិត្តនៅ Hun Sen Cup ក្នុងទឹកដីរបស់ខ្លួនកាលពីដើមខែសីហាកន្លងទៅនេះ ភ្នំពេញក្រោន នឹងត្រូវជួបអង្គរថាយហ្គឺរ ម្តងទៀត ក្នុងលីគវិញម្តង គ្រាដែលជួបគ្នាកាលពីនៅទឹកដីសៀមរាប ពួកគេបានបំបាក់ម្ចាស់ផ្ទះ ៥-២ ។ យ៉ាងណាមិញ ភ្នំពេញក្រោនស្ទើរតេអស់ឱកាសដណ្តើមជើងឯកហើយ បើទោះបីជាត្រូវឈ្នះទាំង ៥ប្រកួតចុងក្រោយនេះក៏ដោយចុះ ស្របពេលដែលអង្គរថាយហ្គឺរ ស្ថិតនៅលេខរៀងទី ៩ ដាច់ពីតំបន់ត្រូវកាត់ចេញឆ្ងាយគួរសម ។ តើថាយហ្គឺរ អាចយកឈ្នះភ្នំពេញក្រោនម្តងទៀត នៅកីឡដ្ឋាន RSN បានឬយ៉ាងណា ?

វិសាខា ប្រកួតទល់នឹង សូលទីឡូអង្គរ

ក្រុមថ្មីរបស់លីគរដូវកាលនេះទាំងពីរ ត្រូវតទល់គ្នាម្តងទៀតហើយ ក្រោយពី វិសាខា បានយកឈ្នះ សូលទីឡូអង្គរ ២-០ នៅខេត្តសៀមរាបរួចមក។ រដូវកាលដំបូងរបស់ពួកគេ វិសាខា បានសាងរឿងដ៏ភ្ញាក់ផ្អើល ពោលគឺកំពុងជាបេក្ខភាពប្រជែងជើងឯក រីឯសូលទីឡូ ស្ថិតនៅលេខ ១០ ។ តើពួកគេ អាចសងសឹកវិសាខាវិញបានឬទេ ក្នុងការប្រកួតល្ងាចនេះ ?

តារាងពិន្ទុ និងកាលវិភាគប្រកួត៖

  • ៣គូ ថ្ងៃសៅរ៍នេះ ធានាថាជក់ចិត្តដិតអារម្មណ៍សម្រាប់សប្តាហ៍ទី ១៨