Koeman ​៖​យើង​អាច​ជួយ Barcelona ​បាន ​ត្រឹម​តែ​កាត់​ប្រាក់​ឈ្នួល​ប៉ុណ្ណោះ​

​​លោក Ronald Koeman ​បាន​អះអាង​ថា​សមាជិក​ក្រុម Barcelona ​មាន​តែ​ការ​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​ទេ ក្នុង​ការ​ជួយ​ក្លឹប​រំដោះ​ខ្លួន​ចេញ​ពី​បំណុល​ដ៏​ច្រើន​នេះ​បាន​។

​គិត​ត្រឹម​ដើម​ឆ្នាំ​២០២១​នេះ ​ក្រុម Barcelona ​កំពុង​ជាប់​បំណុល​សរុប​ដល់​ទៅ​១,៥​ពាន់​លាន​ដុល្លារ​ឯ​ណោះ។ ​ដោយ​នេះ​ជា​បំណុល​ច្រើន​បំផុត​របស់​ក្លឹប ​ក្រោយ​ពី​ជួប​វិបត្តិសេដ្ឋកិច្ច​ដោយសារ​មេរោគ​កូវីដ​១៩​ពេញ​មួយ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។ ​ការ​ចំណាយ​ភាគ​ច្រើន​របស់​ក្លឹប​គឺ​ទៅ​លើ​តម្លៃ​ពលកម្ម​របស់​ក្រុម​ឈុត​ធំ​តែ​ម្ដង​។

​ចំពោះ​រឿង​នេះ​ដែរ ​អ្នក​ចាត់ការ Koeman ​បាន​អះអាង​ថា​ក្រុម​ការងារ​និង​សមាជិក​ទាំង​អស់​របស់​ក្លឹប​ក៏​បាន​ចូល​រួម​ជួយ​ផង​ដែរ។ ​ពួកគេ​សុទ្ធ​តែ​យល់​ព្រម​ជាមួយ​ការ​កាត់​ប្រាក់​ឈ្នួល​ដើម្បី​ជួយ​ក្លឹប​ឱ្យ​រួច​ផុត​ពី​ដំណាក់​កាល​ដ៏​អាក្រក់​នេះ​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT