(វីដេអូ) Arsenal លុត Southampton ​ក្នុង​ដី​យប់​មិញ ទម្លាក់​ពិន្ទុ Chelsea ដល់​លេខ ១០

នៅ​ការ​ប្រកួត​ជុំ​ទី ២០ សម្រាប់​ក្របខ័ណ្ឌ Premier League ក្រុម​កាំភ្លើង​ធំ Arsenal បាន​យក​ឈ្នះ Southampton ដល់​ក្នុង​ដី​ជាមួយ​លទ្ធផល ៣-១។ ៣ ពិន្ទុ​ទទួល​បាន​ក៏​រុញ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Mikel Arteta រំកិល​ឡើង​មក​លេខ ៨ ហើយ​លំដាប់​ពិន្ទុ Chelsea ធ្លាក់​ដល់​លេខ ១០ ស្មើ​នឹង Southampton។

ក្រឡេក​ទៅ​មើល​ស្ថិតិ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន St. Mary’s Stadium ​ក្រុម​ម្ចាស់​ផ្ទះ​ក៏​មាន​ឱកាស​ច្រើន​ដែរ ដោយ​ទាំង​ការ​គ្រប់គ្រង​បាល់​និង​ការ​ស៊ុត គឺ​មាន​ប្រៀប​ជាង​ក្រុម​ភ្ញៀវ។ Southampton ស៊ុត ១៣ លើក ចំ​គោលដៅ ៥ លើក​ គ្រប់គ្រង​បាល់ ៥៩ ភាគរយ ប៉ុន្តែ​រក​បាន​មួយ​គ្រាប់​ដំបូង​គត់​នៅ​នាទី​ទី ៣ ធ្វើ​បាន​ដោយ​កីឡាករ Stuart Armstrong។

រី​ឯ​ Arsenal ស៊ុត ៩ លើក ចំ​គោលដៅ ៥ លើក គ្រប់គ្រង​បាល់ ៤១ ភាគរយ តែ​រក​បាន ៣ គ្រាប់​ធ្វើ​បាន​ដោយ​កីឡាករ Nicolas Pepe នៅ​នាទី ៨ ហើយ​មុន​បញ្ចប់​តង់​ទី​មួយ​ប៉ុន្មាន​នាទី​បន្ថែម​មួយ​គ្រាប់​ទៀត​ពី Bukayo Saka។ លុះ​ដល់​នាទី ៧២ រក​បាន​គ្រាប់​បាល់​ទី ៣ ដោយ​កីឡាករ Alexandre Lacazette៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT