អ៊ន ចាន់ប៉ូលីន៖” របួសខ្ញុំជាសះស្បើយ ១០០%ភាគរយហើយ

ប្រធានក្រុមភ្នំពេញ​ក្រោន អ៊ន ចាន់ប៉ូលីន បាន​ជាសះស្បើយ​ពី​របួសវិញ​ហើយ បន្ទាប់​ពី​ខកខានលេង​និង​នៅ​ក្រៅ​ទីលាន​យ៉ាង​យូ តែ​យ៉ាង​ណារូប​គេ​បង្ហាញអារម្មណ៍សប្បាយចិត្ត។ 

« ខ្ញុំសប្បាយចិត្តខ្លាំងដែរ ដែលបានត្រលប់មកទីលានវិញ ព្រោះយើងនៅក្រៅទីលានរយៈពេលយូរ ដូចយើងដឹងស្រាប់ហើយក្នុងនាមជាកីឡាករពេលដែលយើងនៅក្រៅ ខានការប៉ះបាល់យូរវាពិតជាមានអារម្មណ៍ធុញថប់ណាស់ ។ ខ្ញុំគិតថាពេលនេះខ្ញុំជាបាន១០០%ហើយ ប៉ុន្តែគ្រាន់តែមានការស្រៀវបន្តិចបន្តួចនៅពេលប៉ះទង្គិច ព្រោះយើងខានលេងយូរវាដូចជាការចាប់ផ្តើមឡើងវិញអញ្ចឹង ដូច្នេះខ្ញុំត្រូវការពេលវេលាឡើងវិញដើម្បីតាមគេឲ្យទាន់ទាំងបច្ចេកទេស និងកម្លាំងព្រោះគេហ្វឹកហាត់ជារៀងរាល់ថ្ងៃហើយ » ។

 « ខ្ញុំគិតថាវាគ្រប់គ្រាន់ព្រោះយើងនៅមានពេលយូរដែលគឺមួយខែទៀត អញ្ចឹងហើយយើងមានតែថែខ្លួនឲ្យបានល្អ ហើយព្យាយាមបំពេញអ្វីដែលយើងខ្វះខាតបន្ថែមទៀតដើម្បីឲ្យយើងតាមទាន់គេ ត្រលប់មកវិញជាមួយភាពខ្លាំង ដើម្បីកុំឲ្យមានរបួសបន្ថែមទៀត » ។

លីគកំពូលកម្ពុជានឹងត្រលប់មកវិញនៅថ្ងៃទី៦ ខែមីនា ខាងមុខនេះ ដូច្នេះហើយកីឡាករម្នាក់ៗកំពុងតែខំប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតរដូវកាលថ្មីនេះ ៕

 

ប្រភព៖ភ្នំពេញក្រោន

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT