Gatti ​៖ Barcelona ​អវត្តមាន​ Messi ​តែងតែ​ឈ្នះ​ការ​ប្រកួត​

Hugo Orlando Gatti ​អតីត​អ្នក​ចាំទី​ជម្រើស​ជាតិ​អាហ្សង់ទីន ​មើល​ឃើញ​ថា​ទម្រង់​លេង​របស់ FC Barcelona ​បាន​កែប្រែ​ប្លែក ​នៅ​ពេល​គ្មាន​វត្តមាន​របស់ Lionel Messi ​នៅ​លើ​ទីលាន ​និង​ទទួល​ជ័យជម្នះ​ជាប់​ជា​និច្ច។

​Messi ​កំពុង​ជាប់​បម្រាម​២​ប្រកួត ​ដោយសារ​តែ​បាន​កាត​ក្រហម​អំឡុង​ពេល​ប្រកួត​ពាន​រង្វាន់ Spanish Super Cup ​កន្លង​ទៅ។ ​យ៉ាងណាមិញ ​បើ​ទោះ​ជា​អវត្តមាន​កីឡាករ​សំខាន់​នេះ​មែន ប៉ុន្តែ​ក្រុម​អ្នក​មាន​បុណ្យ​នៅ​តែ​អាច​ស្វែង​រក​ជ័យជម្នះ​បាន​ដដែល ដោយ​ឈ្នះ​ក្រុម​ Elche ​ក្នុង​លទ្ធផល ​២-០។ ​

​ចំពោះ​រឿង​អវត្តមាន​ប្រធាន​ក្រុម ​តែ​លេង​ឈ្នះ​ជាប់​នេះ ​ត្រូវ​បាន​លោក Gatti ​បាន​និយាយ​ថា​៖ “គ្រប់​ពេល Messi ​អត់​លេង Barcelona ​ឈ្នះ ព្រោះ​ពួកគេ​បាន​ប្រើប្រាស់​ក្បួន​លេង​ថ្មី​ទៀត។ បាល់ទាត់​គឺ​និយាយ​ពី​ការ​ឈ្នះ​ការ​ប្រកួត ​ប្រសិន​បើ​អ្នក​លេង​ល្អ​។ ​គ្រប់​ពេល Messi ​មិន​លេង Barcelona ​ឈ្នះ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT