តាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់ថៃ ក្រុមយុវជនជម្រើសជាតិ U-16 នឹងធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់នៅទីក្រុងម៉ាឌ្រីដ នៅប្រទេសអេស្ប៉ាញ រយៈពេល ២សប្តាហ៍ មុនពេលពួកគេចូលរួមការប្រកួត AFC U-16 Championship 2018 នៅប្រទេសម៉ាឡេស៊ី អំឡុងខែកញ្ញាខាងមុខ។
ក្នុងបេសកកម្មហ្វឹកហាត់នៅប្រទេសអេស្ប៉ាញនោះ U-16 ថៃ នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុម U-16 នៃក្លិបធំៗមួយចំនួនដូចជា Atletico Madrid U16, Rayo Vallecano U16, Levante U16 និង Valencia U16 ដែលការប្រកួតចាប់ផ្តើមនៅថ្ងៃទី ២២ ដល់ទី ៣០ ខែ សីហា ។
គ្រូបង្វឹករបស់ពួកគេ លោក Thongchai Rungreangles បានថ្លែងថា « ការទៅហ្វឹកហាត់នៅអេស្ប៉ាញនេះ នឹងធ្វើឱ្យកូនក្រុមរបស់លោកទទួលបានបទពិសោធន៍ថ្មី និងកម្លាំងមុំាមួន នៅពេលដែលលេងជាមួយកីឡាករអឺរ៉ុប ហើយនឹងនាំឱ្យពួកគេត្រៀមខ្លួនបានល្អ ដើម្បីលេងក្នុងពាន AFC » ។
គួររំលឹកថា យុវជន U-16 ថៃ ស្ថិតនៅក្នុងពូល A រួមជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី ជប៉ុន និង តាជីគីស្ថាន ក្នុងពានរង្វាន់ AFC U-16 Championship 2018 ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២០ ខែ កញ្ញា តទៅ ៕