Lampard ​អរគុណ​ដល់ Chelsea ​ដែល​ផ្ដល់​ឱកាស​ឱ្យ​ខ្លួន​

​ក្លឹប Chelsea ​បាន​ប្រកាស​ដក​លោក Frank Lampard ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ។

​ក្រោយ​ពី​ត្រូវ​បាន​ក្លឹប​ដក​តំណែង​នេះ​ហើយ ​Lampard ​មិន​បាន​បន្ទោស​ឬ​អាក់អន់​ចិត្ត​អ្វី​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ ​លោក​បាន​អរគុណ​ដល់​ថ្នាក់​ដឹក​នាំ​ទៅ​វិញ​ទេ ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​លោក​ដើម្បី​បាន​ដឹក​នាំ​ក្រុម​ក្នុង​រយៈ​ពេល​១៨​ខែ​មក​នេះ។ អតីត​ខ្សែ​បម្រើ​ឆ្នើម​ខាង​លើ​នេះ​បាន​អះអាង​ថា​ក្រុម Chelsea ​នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​របស់​គេ​ជា​និច្ច ​មិន​ផ្លាស់​ប្ដូរ​ឡើយ។

​រំលឹក​ថា Lampard ​បាន​ដឹក​នាំ​ក្រុម​តោ​ខៀវ​រយៈ​ពេល​១៨​ខែ ​ដោយ​ក្នុង​នោះ​ដឹក​នាំ​ក្រុម​បាន​លទ្ធផល​លេខ​៤​ក្នុង​រដូវ​កាល​មុន ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន FA Cup ​និង​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Bayern Munich ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT