មិន​ទាន់​ទូទាត់​អស់​ទេ Barcelona នៅ​ជំពាក់​ក្លឹប​នានា​នៅ​តំបន់​អឺរ៉ុប​ជាង ១២៦ លាន​អឺរ៉ូ

ក្លឹប Barcelona បាន​ប្រកាស​នៅ​របាយការណ៍​ហិរញ្ញវត្ថុ​នា​រយៈ​ពេល​ចុង​ក្រោយ ជាមួយ​តួលេខ​ជាក់លាក់ ហើយ​យើង​បាន​ឃើញ​ថា​ក្លឹប​នៅ​ជាប់​ជំពាក់​លើ​ថ្លៃ​ផ្ទេរ​ជាមួយ​ភាគី​ក្លឹប​ដទៃ​ជាង ១២៦ លាន​អឺរ៉ូ​ឯ​ណោះ។

នោះ​មាន​ន័យ​ថា​កីឡាករ​នៅ​តំបន់​អឺរ៉ុប​ចំនួន ១៩ រូប ដែល​ពួក​គេ​ធ្លាប់​ចរចា​ទិញ​យក គឺ​មិន​ទាន់​ទូទាត់​ដាច់​ទាំង​ស្រុង​នោះ​ទេ ដោយ​ខ្លះ​នៅ​ខ្វះ ៥ លាន ១០ លាន ឬ​ខ្លះ​មាន​ដល់​ទៅ​ជាង ២០ លាន​អឺរ៉ូ​ក៏​មាន។

ជាក់ស្តែង​ដូច​ជា Philippe Coutinho ​សម្រាប់ Barcelona នៅ​ជំពាក់ Liverpool ជាង ២៩ លាន​អឺរ៉ូ​ទៀត​ឯ​ណោះ ប៉ុន្តែ​បើ​អូស​បន្លាយ​ការ​ទូទាត់​រយៈ​ពេល​យូរ នឹង​ឡើង​ដល់ ៤០ លាន​អឺរ៉ូ។ ដោយឡែក​ក៏​មាន​កីឡាករ​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា De Jong នៅ​ជំពាក់ Ajax ១៦ លាន​អឺរ៉ូ , Firpo នៅ​ជំពាក់ Betis ៩ លាន​អឺរ៉ូ និង Malcom នៅ​ជំពាក់ Bordeadux ជិត ១០ លាន​អឺរ៉ូ​ជា​ដើម៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT