Mourinho ផ្ញើ​ពាក្យ​ទាំង​នេះ​ទៅ Lampard ក្រោយ Chelsea ទើប​ដក​តំណែង​ថ្មីថ្មោង

អតីត​អ្នកចាត់ការ​ក្លឹប​តោ​ខៀវ Chelsea និង​ជា​អ្នកចាត់ការ​បច្ចុប្បន្ន​នៅ​ក្លឹប Tottenham Hotspur គឺ​លោក Jose Mourinho បាន​ផ្ញើ​ពាក្យពេចន៍​លើក​ទឹកចិត្ត​មួយ​ចំនួន ទៅ​មិត្ត​ចាស់ Frank Lampard ដែល​ត្រូវ​បាន​ក្លឹប​ដក​តំណែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

Spurs ទើប​តែ​យក​ឈ្នះ​ទៅ​លើ Wycombe ៤-១ ​មាន​ឱកាស​ឡើង​ទៅ​កាន់​ជុំ​ទី ៥ FA Cup ហើយ​សម្រាប់​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​បែប​នេះ​ថា៖ “ខ្ញុំ​គិត​ថា Frank ពេល​នេះ​គេ​មិន​ចង់​និយាយ​ជាមួយ​ខ្ញុំ​ឬ​នរណា​ទាំង​អស់ ក្រៅ​តែ​ពី​អ្នក​ជិតស្និទ្ធ​ជា​គ្រួសារ​ឬ​មិត្តភក្តិ​របស់​គេ”។

លោក​បន្ត៖ “ប៉ុន្តែ​ខ្ញុំ​តែងតែ​ពិបាក​ចិត្ត​ដូច​គ្នា​នៅ​ពេល​មិត្ត​រួម​អាជីព​បាត់បង់​មុខ​តំណែង​បែប​នេះ ហើយ Frank ​មិន​ត្រឹម​ជា​មិត្ត​រួម​អាជីព​មួយ​នោះ​ទេ គេ​ក៏​ជា​មនុស្ស​ដ៏​សំខាន់​ក្នុង​អាជីព​របស់​ខ្ញុំ​ដូច​គ្នា តែ​នេះ​គឺ​បាល់ទាត់ ជា​ពិសេស​បាល់ទាត់​សម័យ​ទំនើប​នេះ​ក្នុង​នាម​ជា​អ្នកចាត់ការ អ្នក​ត្រូវ​តែ​ត្រៀម​ដោយ​មិន​ឆាប់ៗ ឬ​ពេល​ក្រោយ​វា​នឹង​ធ្លាក់​ទៅ​លើ​អ្នក​ហើយ”។

គួរ​រំឭក​ថា Lampard ធ្លាប់​ជា​អតីត​កូន​ក្រុម​របស់ Mourinho នៅ Stamford Bridge ចន្លោះ​ឆ្នាំ ២០០៤ ដល់ ២០០៧ ហើយ​នៅ ២០១៣ ម្តង​ទៀត ជាមួយ​ការ​ឈ្នះ​ពាន​រង្វាន់ Premier League ២ លើក Carabao Cup ២ លើក FA Cup ១ លើក និង Community Shield ១ លើក៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT