CNCC: របួសសរសៃជង្គង់របស់ អ៊ុំ សេរីរ័ត្ន ត្រូវសម្រាកជាង៣ខែទៀត

«ខ្ញុំបាត់មុខមួយរយៈនេះ ដោយសាររបួសសរសៃជង្គង់ស្ដាំ។ ជាង ២ខែហើយ ដែលខ្ញុំមិនអាចលេងបាន”​នេះ​គឺ​ជាសម្ដីរបស់ អ៊ុំ សេរីរ័ត្នអ្នកចាំទីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC ខណៈ​ដែល​រូប​គេ​បាន​បញ្ជាក់ថា នឹងត្រូវអវត្តមានពីការប្រកួតនានាជាង ៣ខែទៀត។

និយាយ​ប្រាប់​ភ្នាក់ងារសារព័ត៌មានរបស់​ CNCC កាលពីពេលថ្មីៗនេះថា៖ «ខ្ញុំបាត់មុខមួយរយៈនេះ ដោយសាររបួសសរសៃជង្គង់ស្ដាំ។ ជាង ២ខែហើយ ដែលខ្ញុំមិនអាចលេងបាន។ គ្រូពេទ្យប្រាប់ថា សរសៃជង្គង់ខ្ញុំយារ តែមិនមែនពួរធំ (ACL) ទេ វាជាសរសៃចំហៀងផ្នែកខាងក្នុងជង្គង់ គេហៅថា MCL (Medial Collateral Ligament) ។ អ៊ីចឹង ពេទ្យបានណែនាំឲ្យសម្រាកឲ្យបាន ៦ខែសិន តែមិនចាំបាច់វះកាត់ទេ គ្រាន់តែកុំហាត់ខ្លាំង ហើយព្យាយាមប្រមូលសាច់ដុំត្រលប់មកវិញ»។

អ៊ុំ សេរីរ័ត្ន ថាខ្លួនស្តាយមិនបានជួយទ័ពវគ្គផ្តាច់ព្រ័ត្រពានសម្តេច | KONBALL  ASIA

គេនៅចាំថា អ្នកចាំទី អ៊ុំ សេរីរ័ត្ន ធ្លាប់របួសដាច់សរសៃពួរជង្គង់ ACL ម្ដងរួចមកហើយ កាលពីឆ្នាំ ២០១៨ កន្លងទៅ ខណៈរបួសសរសៃ MCL នេះ បានអូសបន្លាយតាំងពីជុំទី ២ នៃពានរង្វាន់ Metfone Cambodian League 2020 មកម្ល៉េះ។ ងាកទៅ Tiffy Army វិញ រដូវកាលនេះ គេបាននាំចូលអ្នកចាំទី គង់ រ៉ាហ្វាត់ ពីគិរីវង់សុខសែនជ័យ និងអ្នកចាំទីឡើងពីក្រុមថ្នាលយុវជន ២រូបផ្សេងទៀត៕

ប្រភព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT