Real Madrid ​ប្ដឹង​ទៅ ​រឿង Inter Milan ​ទាក់ទង Modric ​រំលង​ក្លឹប

Real Madrid ​បាន​រាយការណ៍​ទៅ​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ​ចំពោះ​រឿង​ដែល​ក្លឹប Inter Milan ​បាន​ទាក់ទង​កីឡាករ​របស់​ខ្លួន Luka Modric ​ផ្ទាល់។

អ្នក​នាំ​ពាក្យ​របស់ FIFA ​បាន​បញ្ជាក់​ថា​ពួកគេ​ទទួល​បាន​លិខិត​មួយ​ពី​ខាង Real Madrid ​ដោយ​បាន​ចោទ​ប្រកាន់​ថា​ក្លឹប Inter Milan ​កំពុង​ធ្វើ​រឿង​ខុស​ច្បាប់ ទាក់ទង​កីឡាករ Modric ​ដោយ​មិន​ឆ្លង​កាត់​ក្លឹប​ឡើយ។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ទទួល​បាន​លិខិត​នេះ​ហើយ ​FIFA ​នឹង​ធ្វើ​ការ​សើប​អង្កេត​ចំពោះ រឿង​នេះ ​ប៉ុន្តែ​ចំពោះ​រឿង Inter ​ចង់​បាន Modric ​នោះ ប្រហែល​ជា​មិន​អាច​ឡើយ ព្រោះ​ទីផ្សារ​ដោះដូរ​កីឡាករ​បាន​បិទ​បាត់​ទៅ​ហើយ។

Inter Milan ​ចង់​បាន Modric ​នេះ ​ក្រោយ​ពី​ឃើញ​កីឡាករ​ក្រូអាត​រូប​នេះ​លេង​ល្អ​នៅ World Cup 2018 ​ដែល​ជួយ​ឱ្យ​ប្រទេស​ខ្លួន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។ មួយ​វិញ​ទៀត​នៅ​ក្នុង​ក្លឹប Inter ​នេះ​ក៏​មាន​កីឡាករ​ក្រូអាត​ដល់​ទៅ​៣​នាក់​លេង​នៅ​ទី​នោះ​ផង​ដែរ។ ដូច្នេះ​ហើយ ​ទើប​បាន​ជា​ពួកគេ​ចេះ​តែ​ទាក់ទង Modric ​តាម​រយៈ​កីឡាករ​របស់​ខ្លួន​ផ្ទាល់​តែ​ម្ដង។

Modric ​ផ្លាស់​ពី Spurs ​មក​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​នៅ​ឆ្នាំ​២០០២ ​ដោយ​ឈ្នះ​ពាន La Liga ​១​ដង និង​ពាន​រង្វាន់ UEFA Champions League ​៤​ដង៕ប្រភព៖ dailymail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT