លោក David Moyes អ្នកចាត់ការក្រុម West Ham សង្ឃឹមថានឹងអាចចុះកុងត្រាយកខ្សែប្រយុទ្ធ Jesse Lingard របស់ក្រុម Man Utd បាននៅខែមករានេះ។
Lingard មិនមានឈ្មោះលេងទេសម្រាប់ប៉ុន្មានប្រកួតចុងក្រោយមកនេះ ហើយរូបគេផ្ទាល់ក៏ត្រូវបានដាក់ឱ្យហ្វឹកហាត់ដាច់ដោយឡែកពីគេដែរ។ ក្រុម Man Utd កំពុងតែរង់ចាំឱកាសល្អ និងតម្លៃខ្លួនសមស្របមួយដើម្បីលក់កីឡាករអង់គ្លេសរូបនេះចេញប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នមានក្លឹបច្រើនផងដែរចាប់អារម្មណ៍លើរូបគេ។
ក្នុងនោះ West Ham ក្រោមការដឹកនាំរបស់លោក Moyes ក៏សង្ឃឹមថាយកបានកីឡាករវ័យ២៨ឆ្នាំនេះដែរ។ ដោយអ្នកចាត់ការរូបនេះ សង្ឃឹមថាការសម្រេចផ្ទេរមកនឹងធ្វើបានសម្រេចមុនដាច់ខែមករាឆ្នាំ២០២១នេះ។ ដោយមានលក្ខខណ្ឌ២ គឺទិញយកដាច់តែម្ដង ឬខ្ចីជើងត្រឹមពាក់កណ្ដាលរដូវកាលនេះសិនក៏បាន៕
ប្រភព៖ DailyMail