Klopp ​សង្ឃឹម Liverpool ​រៀន​សូត្រ​បាន​ច្រើន​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង Man Utd​

លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​សង្ឃឹម​ថា​កូន​ក្រុម​នឹង​រៀន​សូត្រ​បាន​ច្រើន ​ក្រោយ​ពី​លេង​ចាញ់​ក្រុម Manchester United ​ក្នុង​លទ្ធផល ៣-២ ​នៅ FA Cup ​។

​ដោយសារ​តែ​បរាជ័យ​ផ្ទួន​ៗ​គ្នា​នេះ​ហើយ ​អ្នក​គាំទ្រ​ចាប់​ផ្ដើម​បង្ហាញ​ការ​ព្រួយ​បារម្ភ​ច្រើន។ ​ប៉ុន្តែ​សម្រាប់​លោក ​Klopp ​មើល​ឃើញ​ថា​ក្រុម​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ទម្រង់​លេង​ទៅ​រក​ភាព​ល្អ​ប្រសើរ​បន្តិច​ហើយ​បើ​ធៀប​ជាមួយ​ប្រកួត​កន្លង​ទៅ។ ​សញ្ញា​វិជ្ជមាន​នេះ ​ត្រូវ​បាន​អ្នក​ចាត់ការ​ក្រុម Liverpool ​ជឿ​ថា​ប្រកួត​បន្ទាប់​ទៀត​នឹង​ទទួល​បាន​លទ្ធផល​ល្អ​វិញ​មិន​ខាន។

​លោក Klopp ​បាន​បន្ថែម​ទៀត​ថា​៖ “ខ្ញុំ​សង្ឃឹម​ថា​យើង​បាន​ទទួល​មេរៀន​ល្អ​ៗ​ជា​ច្រើន​ក្រោយ​លេង​ចាញ់ Man Utd ​នេះ។ ​Salah ​ចាប់​ផ្ដើម​លេង​ដោយ​មាន​ទំនុក​ចិត្ត​ឡើង​វិញ។ ​យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ពេល​ខាង​មុខ។ ​យើង​នៅ​មាន​បញ្ហា​សម្រាប់​ការ​លេង​ទប់​ទម្រង់​វាយ​បក​របស់​ដៃ​គូ ​នេះ​ជា​ចំណុច​ដែល​ត្រូវ​កែ​ប្រែ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT