Suarez ​ឡើង​ឈរ​កំពូល​តារាង Top Scorer ​នៅ La Liga ​

​ក្រុម Atletico Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Valencia ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​Racic ​បាន​បើក​ការ​នាំ​មុខ​ឱ្យ​ក្រុម Valencia ​មុន​នៅ​នាទី​១១​ដើម​តង់​ទី​១ ​ប៉ុន្តែ​នៅ​នាទី​២៣ ​ក៏​ស្រាប់​តែ Felix ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ទៅ​ហើយ។ ​ឈាន​ចូល​តង់​ទី​២ Suarez ​ក៏​រក​គ្រាប់​បាល់​ទី​២​បាន​សម្រេច​ត្រឹម​នាទី​៥៤ ​មុន​ពេល Correa ​ថែម​គ្រាប់​ទី​៣​បាន​សម្រេច​ទៀត​នៅ​នាទី​៧២។ ​ចប់​ការ​ប្រកួត AT Madrid ​បន្ដ​ជ័យជម្នះ​លើ​ក្រុម Valencia ​ក្នុង​លទ្ធផល ៣-១។

​ការ​រក​បាន​១​គ្រាប់​ទៀត​របស់ Suarez ​នេះ ​បាន​ធ្វើ​ឱ្យ​អតីត​ខ្សែ​ប្រយុទ្ធ FC Barcelona ​នេះ ​រក​បាន​១២​គ្រាប់​ហើយ ​កំពុង​ឈរ​នៅ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ La Liga ​៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT