ក្រោយ​រក​បាន​គ្រាប់​បាល់​ដំបូង​ឲ្យ Barcelona យុវជន Riqui Puig និយាយ​បែប​ណា​ខ្លះ?

Barcelona បាន​យក​ឈ្នះ​ទៅ​លើ Elche ២-០ ជាមួយ​នឹង​ការ​ប្រកួត​ដែល​អវត្តមាន​តារា​ឆ្នើម Lionel Messi។ ការ​រក​គ្រាប់​បាល់​ធ្វើ​បាន​ដោយ​កីឡាករ Frenkie de Jong និង Riqui Puig។

សម្រាប់ Puig វា​ជា​គ្រាប់​បាល់​ដំបូង​បង្អស់​ហើយ​សម្រាប់​គេ​នៅ ការ​លេង​ឲ្យ​ឈុត​ធំ Barcelona ដោយ ២៥ ប្រកួត រក​បាន ១ គ្រាប់​និង Assist ៣ លើក។ គេ​មើល​ទៅ​ហាក់​ខំ​ប្រឹង​ខ្លាំង បើ​ទោះ​បី​ជា​កម្ពស់​ទាប​ត្រឹម ១,៦៩ ម៉ែត្រ ប៉ុន្តែ​នៅ​អាច​ព្យាយាម​បញ្ចប់​ទី តាម​រយៈ​ការ​តែត​បាល់​បាន។

ប្រាប់ Movistar ក្រោយ​ចប់​ការ​ប្រកួត យុវជន​សញ្ជាតិ​អេស្ប៉ាញ​និយាយ៖ “ខ្ញុំ​​ច្បាស់​ថា​អនាគត​របស់​ខ្ញុំ​នឹង​រីករាយ​ជាមួយ​អាវ​និង​ស្បែក​ជើង​មួយ​នេះ ព្រោះ​វា​ជា​ពេលវេលា​នៃ​ការ​រក​គ្រាប់​បាល់​ដំបូង​របស់​ខ្ញុំ​សម្រាប់ Barca”។

PARTIDO DE LIGA

គេ​បន្ថែម​ទៀត​ថា៖ “វា​ជា​ឆ្នាំ​ដ៏​ពិបាក​មួយ​សម្រាប់​ខ្ញុំ ដោយ​ខ្ញុំ​បាន​ចូល​លេង​តិច​តួច​បំផុត ដូច​ឪពុក​របស់​ខ្ញុំ​បាន​និយាយ ថា​កូន​ត្រូវ​ខំ​ប្រឹង​និង​រៀនសូត្រ​ឲ្យ​បាន​ច្រើន ហើយ​ជាមួយ​ក្រុម​គឺ​យើង​នឹង​នៅ​តែ​បន្ត​ខិតខំ បែប​នេះ​យើង​នឹង​មិន​ខកខាន​ឱកាស​ណា​ត​ទៅ​ទៀត​ឡើយ”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT