បែក​ធ្លាយ! Arsenal ​លួច​ប្រកួត​មិត្តភាព​ជាមួយ Crystal Palace ​មុន​ប៉ះ Chelsea ​

​បែក​ធ្លាយ​ដំណឹង​មួយ​មក​ថា ​ក្រុម Arsenal ​បាន​ធ្វើ​ការ​ប្រកួត​មិត្តភាព​មួយ​ជាមួយ​ក្រុម Crystal Palace ​ក្រោយ​ពី​ចាញ់​ក្រុម Manchester City ​ថ្ងៃ​បើក​រដូវ​កាល​និង​ដើម្បី​ត្រៀម​លេង​ទល់​ក្រុម Chelsea ។

ការ​ប្រកួត​មិត្តភាព​នេះ​ដែរ ​គឺ​លោក Emery ​បាន​ដាក់​កីឡាករ​ថ្មី​ទើប​ទិញ​បាន  Bernd Leno ​និង​ Lucas Torreira ​​ដើម្បី​លេង​មើល​សមត្ថភាព  និង​ពង្រឹង​បន្ថែម​ចំពោះ​ទំនាក់ទំនង​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម។ ការ​ប្រកួត​មិត្តភាព​នោះ ត្រូវ​បាន​គេ​ដឹង​កាំភ្លើង​ធំ​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-០។

កាំភ្លើង​ធំ ត្រូវ​ធ្វើ​ការ​ធ្ងន់​បន្ថែម​ទៀត​នៅ​យប់​ម៉ោង​១១:៣០​នាទី​នេះ ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Chelsea ​ដែល​ជា​ក្រុម​កំពុង​លេង​ល្អ​មួយ​នៅ​អង់គ្លេស ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Sarri។ នេះ​ជា​ប្រកួត​សំខាន់​ណាស់​សម្រាប់​ក្រុម Arsenal ​ដើម្បី​ស្វែង​រក​ពិន្ទុ​មក​វិញ ​ព្រោះ​ថា​ការ​ប្រកួត​ដំបូង​នោះ​ពួកគេ​បាត់​៣​ពិន្ទុ ​ដោយ​ចាញ់​ក្រុម Man City ​ក្នុង​លទ្ធផល ២-០៕ប្រភព៖ dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT