(វីដេអូ) Lyon កាន់​តែ​តាម​ប្រកៀក​ក្រុម​កំពូល​តារាង ក្រោយ​លុត​ St-Etienne ៥-០

ក្រុម​បារាំង Lyon នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ​នៅ​ការ​ប្រកួត​ជុំ​ទី ២១ ក្រោយ​លុត​ St-Etienne ដល់​ក្នុង​ដី​ជាមួយ​លទ្ធផល ៥-០។

៣ ពិន្ទុ​ដែល​ទទួល​បាន​រុញ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Rudi Garcia ​ឡើង​ ៤៣ ពិន្ទុ​តាម​ប្រកៀក​ក្រុម​កំពូល​តារាង Lille និង PSG ដែល​មាន ៤៥ ពិន្ទុ។

យើង​ទៅ​មើល​ស្ថិតិ​ការ​ប្រកួត ក្រុម​ភ្ញៀវ​យប់​មិញ​កៀប​សង្កត់​ម្ចាស់​ផ្ទះ​ពេញ​ទំហឹង ដោយ​គ្រប់គ្រង​បាល់ ៦០ ភាគរយ ស៊ុត​មិន​ដក​ជើង ១៩ លើក ចំ​គោលដៅ ១២ លើក ធៀប​នឹង​ម្ចាស់​ផ្ទះ​ស៊ុត​ចំ​គោលដៅ ០ លើក។

គ្រាប់​បាល់​ជ័យជម្នះ​ធ្វើ​បាន​ដោយ​កីឡាករ Tino Kadewere នៅ​នាទី ១៦ និង ៦៨, Marcelo នៅ​នាទី ៣៦ និង ៥៩ ហើយ​កីឡាករ​ត្រៀម​ផុត​កុងត្រា Memphis Depay ធ្វើ​បាន​នៅ​នាទី ៨២៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT