(វីដេអូ) ទោះ​អវត្តមាន Messi ក៏ Barcelona នៅ​យក​បាន ៣ ពិន្ទុ​ពី​ក្លឹប Elche

នៅ​ការ​ប្រកួត​ជុំ​ទី ១៩ ក្នុង​កីឡដ្ឋាន​របស់​ក្លឹប Elche កាល​ពី​យប់​មិញ Barcelona នៅ​តែ​ធ្វើ​បាន​ល្អ ដោយ​រក​បាន ៣ ពិន្ទុ​តាម​រយៈ​ជ័យជម្នះ ២-០។

នេះ​ជា​ការ​ប្រកួត​ដែល​អវត្តមាន Messi ក្រោយ​រង​ការ​ព្យួរ​ឈ្មោះ ពាក់ព័ន្ធ​នឹង​ការ​បង្ក​កំហុស​នៅ​ពាន​រង្វាន់ Spanish Super Cup ពេល​កន្លង​មក។ នៅ​តំបន់​ប្រយុទ្ធ​ទាំង​បី​ខាង​លើ Ronald Koeman បាន​ប្រើប្រាស់ Braithwaite, Griezmann និង Dembele ប៉ុន្តែ​អ្នក​រក​គ្រាប់​បាល់ ជា​កីឡាករ​នៅ​តំបន់​បម្រើ​ឯ​ណោះ​ទេ។

ទៅ​មើល​ការ​លេង​របស់ Barcelona យប់​មិញ ស៊ី​ចង្វាក់​គ្នា​គួរ​សម ដោយ​គ្រប់គ្រង​បាល់​បាន ៦៦ ភាគរយ ស៊ុត​ ១៥ លើក ចំ​គោលដៅ ៨ លើក ធៀប​នឹង​ក្រុម​ភ្ញៀវ​បាន​បាល់​លេង​តែ ៣៤ ភាគរយ ស៊ុត​ចំ​គោលដៅ ២ លើក​គត់។ ​គ្រាប់​បាល់​ដំបូង​ធ្វើ​បាន​ដោយ​កីឡាករ Frenkie de Jong ​មុន​ពេល​កីឡាករ​បម្រុង Riqui Puig មក​បន្ថែម​នៅ​នាទី ៨៩ ជា​គ្រាប់​បាល់​ចុង​ក្រោយ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​រំឭក​ថា​​បច្ចុប្បន្ន​អ្នក​មាន​បុណ្យ​មាន ៣៧ ពិន្ទុ​ឈរ​លេខ ៣ ធៀប​នឹង ៤០ ពិន្ទុ​របស់ Real Madrid និង ៤៧ ពិន្ទុ​របស់ Atletico Madrid (តែ​សល់ ១ ប្រកួត​ក្នុង​ដៃ)៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT