ចំណាយ​ពេល​តែ ៧៦ នាទី Jovic រក​បាន ៣ គ្រាប់​ច្រើន​ជាង​ការ​ឈរ​ជើង ៣២ ប្រកួត​នៅ R.Madrid

ការ​វិល​ត្រលប់​មក​វិញ​របស់ Luka Jovic ជាមួយ​ក្លឹប Frankfurt បាន​នាំ​ផ្លែផ្កា​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់ ជា​ពិសេស​គឺ​ការ​រក​គ្រាប់​បាល់​ដែល​ត្រឹម​រយៈ​ពេល​ខ្លី នាំ​មុខ​ស្ថិតិ​ចាយ​ពេល​យូរ​នៅ Real Madrid បាត់​ទៅ​ហើយ។

Jovic ពាន​ផ្ទេរ​មក Frankfurt នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ថ្ងៃ​ទី ១៤ ​មករា ឆ្នាំ ២០២១ ហើយ​មក​ទល់​ពេល​នេះ​គេ​បង្ហាញ​ខ្លួន​បាន ៣ ប្រកួត រក​បាន ៣ គ្រាប់​នៅ​ការ​ឈរ​ជើង​ត្រឹម ៧៦ នាទី​ប៉ុណ្ណោះ។

ស្ថិតិ​នេះ​រុញ​ឲ្យ Jovic នាំ​មុខ​ស្ថិតិ​ចាស់​របស់​ខ្លួន​ឯង​កាល​នៅ Real Madrid ដែល​ចាយ​ពេល ៣២ ប្រកួត រក​បាន​តែ ២ គ្រាប់​ប៉ុណ្ណោះ។ ជាមួយ​ជ័យជម្នះ​ឲ្យ Frankfurt ​កាល​ពី​ថ្ងៃ​សោរ៍ រុញ​ឲ្យ​ពួក​គេ​ឡើង​ឈរ​លេខ ៦ នៅ​តារាង Bundesliga នាំ​មុខ​ទាំង​ក្លឹប Borussia Dortmund ថែម​ទៀត។

យើង​នឹង​រង់ចាំ​មើល​ថា​តើ​នៅ​បញ្ចប់​រដូវ​កាល ពេល​អស់​សុពលភាព​កុងត្រា​ខ្ចី​ជើង​ កីឡាករ​ស៊ែប៊ី​នឹង​បន្ត​ឈរ​ជើង​នៅ Frankfurt ដដែល ឬ​វិល​ត្រលប់​មក Real Madrid វិញ? ស្រប​ពេល​ដែល​តម្លៃ​ផ្ទេរ​របស់​គេ​បច្ចុប្បន្ន​អាច​ថ្លៃ​ខ្ទង់ ២០ លាន​អឺរ៉ូ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT