Ole ​ថា​លោក​ដឹង​ Van de Beek ​មិន​សប្បាយ​ចិត្ត​នៅ Man Utd ​ទេ​

​លោក ​Ole Gunnar Solskjaer ​បាន​អះអាង​ថា​លោក​ដឹង​ខ្សែ​បម្រើ Van de Beek ​មិន​សប្បាយ​ចិត្ត​ជាមួយ​ក្រុម Manchester United ​ឡើយ ព្រោះ​មិន​មាន​ឱកាស​បាន​លេង​គ្រប់គ្រាន់។

កីឡាករ​ជម្រើស​ជាតិ​ហុល្លង់​ខាង​លើ​នេះ​ត្រូវ​បាន​បិសាច​ក្រហម Man Utd ​ទិញ​ចូល​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ពី​ក្រុម Ajax ​មក​។ ​វត្តមាន​របស់​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ ​គឺ​មិន​បាន​ទៀងទាត់​គ្រប់​ការ​ប្រកួត​នោះ​ទេ ដោយសារ​តែ​កីឡាករ​ខ្សែ​បម្រើ​ដែល​មាន​ក្នុង​ក្រុម​ស្រាប់​នោះ ​កំពុង​លេង​បាន​យ៉ាង​ល្អ​ដូចជា Pogba , Bruno ​Fred ​និង​ Scott McTominay​ ជា​ដើម​នោះ។ ​ដោយ​គិត​ត្រឹម​ពេល​នេះ រូបគេ​លេង​បាន​២១​ប្រកួត ក្នុង​នោះ​នៅ Premier League ​បាន​១០​ប្រកួត​ដែរ។

ការ​លេង​មិន​បាន​ច្រើន​ដែរ ត្រូវ​បាន​លោក Ole ​ដែល​ជា​អ្នក​ទិញ​រូបគេ​មក​នោះ ​អះអាង​ថា​លោក​ក៏​ដឹង​ថា​កីឡាករ​មិន​សប្បាយ​ចិត្ត​ដែរ​សម្រាប់​ការ​លេង​មិន​បាន​គ្រប់​ប្រកួត​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក​រំពឹង​ថា De Beek ​នឹង​ខិតខំ​បន្ថែម​ទៀត ​ដើម្បី​អាច​ប្រជែង​ជាមួយ​កីឡាករ​ក្នុង​ក្រុម​មាន​នាទី​លេង​កាន់​តែ​ច្រើន​ឡើង៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT