គ្រូ​ជំនួយ Real Madrid ​៖ Hazard ​ចាប់​ផ្ដើម​លេង​ល្អ​ឡើង​វិញ​ហើយ​

​Bettoni ​គ្រូ​ជំនួយ​ក្រុម Real Madrid ​ដែល​ដឹក​នាំ​ក្រុម​ប្រកួត​យប់មិញ​នេះ ​បាន​អះអាង​ថា​ខ្សែ​ប្រយុទ្ធ Eden Hazard ​ចាប់​ផ្ដើម​ត្រលប់​ទៅ​រក​ទម្រង់​លេង​ល្អ​របស់​ខ្លួន​វិញ​ហើយ។

​Hazard ​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម Real Madrid ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Alaves ​ជួយ​ក្រុម​ឈ្នះ​ក្នុង​លទ្ធផល ​៤-១។ ​នេះ​ជា​ការ​រក​គ្រាប់​បាល់​បាន​លើក​ដំបូង​សម្រាប់​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ខាង​លើ​នេះ ​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​២០២០​មក។ ​ហើយ​វា​ក៏​ជា​ការ​ប្រកួត​មួយ​ដែល​រូបគេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ផង​ដែរ។

​ជាមួយ​គ្នា​នេះ​ដែរ ​លោក Bettoni ​ដែល​ចូល​ខ្លួន​ដឹក​នាំ​ក្រុម​ជំនួស​លោក Zidane ​បាន​និយាយ​ចំពោះ​ទម្រង់​លេង​របស់ Hazard ​ដែរ​ថា​៖ “Hazard ​កំពុង​ចាប់​ផ្ដើម​វិល​ទៅ​រក​ទម្រង់​លេង​ល្អ​បំផុត​របស់​គេ​វិញ​ហើយ ប៉ុន្តែ​យើង​ក៏​ត្រូវ​មើល​ថែ​គាត់​ឱ្យ​បាន​ល្អ​ផង​ដែរ ​ការពារ​កុំ​ឱ្យ​មាន​របួស​មក​ញាំញី​បន្ថែម​ទៀត”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT