Atalanta ​យក​ឈ្នះ AC Milan ​៣-០ ​ឡើង​តំបន់ Top4 ​ហើយ​

​ក្រុម Atalanta ​បាន​យក​ឈ្នះ​លើ​ក្រុម AC Milan ​ក្នុង​លទ្ធផល​ដល់​ទៅ ៣-០ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Serie A ​នៅ​យប់មិញ​នេះ​។

​Cristian Romero ​តែត​១​ក្បាល​បញ្ចូល​ទី​នាំ​មុខ​ឱ្យ​ក្រុម Atalanta ​នាំ​មុខ​មុន​១​គ្រាប់​នៅ​ត្រឹម​នាទី​២៦ ​មុន​ពេល llicic ​ប៉េណាល់ទី​គ្រាប់​ទី​២​បាន​នៅ​នាទី​៥៣។ ​ការ​ប្រកួត​ឈាន​ចូល​នាទី​៧៧ ​ក៏​ស្រាប់​តែ Zapata ​រក​បាន​គ្រាប់​បាល់​ទី​៣​បាន​ទៀត។ ​ខណៈ​ដែល​ក្រុម AC Milan ​វិញ ​ប្រកួត​នេះ​មិន​អាច​ធ្វើ​អ្វី​ក្រុម Atalanta ​បាន​នោះ​ទេ។

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ​ទៀត ​ក្រុម Atalanta ​បាន​ឡើង​ទៅ​លេខ​៤​ក្នុង​តារាង​ហើយ។ ដោយ​ឡែក​សម្រាប់​ក្រុម AC Milan ​វិញ ​ត្បិត​តែ​ចាញ់​មែន តែ​អាច​នៅ​រក្សា​ខ្លួន​ក្នុង​កំពូល​តារាង​ដដែល ​ព្រោះ Inter Milan ​យប់មិញ​នេះ​លេង​ស្មើ​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT