Arteta ​ថា​ក្រុម ​Southampton ​បាន​ផ្ដល់​មេរៀន​មិន​អាច​បំភ្លេច​បាន​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​ហើយ ​ក្រោយ​ពី​លេង​ចាញ់​ក្រុម Southampton ​ក្នុង​លទ្ធផល ១-០ ​នៅ​ល្ងាចមិញ​នេះ​។

​ក្រុម Arsenal ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម​លេង​បាន​ល្អ​ណាស់​ក្នុង​ពាន​រង្វាន់ FA Cup ​នេះ។ តែ​គួរ​ឱ្យ​សោកស្ដាយ ​នៅ​យប់មិញ​នេះ​បែរ​ជា​ភ្លាត់​បរាជ័យ​ឱ្យ​ក្រុម​Southampton ​រក​បាន​១​គ្រាប់ ដោយ Gabriel ​នៅ​នាទី​២៤។ ​គ្រាប់​បាល់​កើត​ឡើង​នៅ​តង់​ទី​១​នេះ​ហើយ គឺ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង ​មិន​មាន​អ្វី​ប្រែប្រួល​ទៀត​នោះ​ទេ។

​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​នេះ​ហើយ លោក Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​អះអាង​ថា​ក្រុម​របស់​លោក​បាន​រៀន​សូត្រ​ណាស់​ក្នុង​ការ​ប្រកួត​នេះ។ ​ជា​ពិសេស​ក្រុម Southampton  ​បាន​ផ្ដល់​មេរៀន​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​តែ​ម្ដង។ ​លោក​រំពឹង​ថា​ការ​លេង​មិន​ល្អ ​និង​មាន​ចន្លោះ​ប្រហោង​ច្រើន​នេះ​នឹង​ក្លាយ​ជា​មេរៀន​សម្រាប់​ក្រុម Arsenal ​ត្រូវ​កែប្រែ​សម្រាប់​ប្រកួត​បន្ទាប់​ទៀត៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT