Hazard ​រក​គ្រាប់​បាល់​ដំបូង​ឱ្យ Real Madrid ​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន​មក​

​ខ្សែ​ប្រយុទ្ធ Eden Hazard ​រក​គ្រាប់​បាល់​ដំបូង​ឱ្យ​ក្រុម Real Madrid ​បាន​ហើយ​ក្នុង​ការ​ប្រកួត​ដែល​យក​ឈ្នះ​លើ​ក្រុម Alaves ​ក្នុង​លទ្ធផល ៤-១ ​នៅ​យប់មិញ​នេះ​។

​ក្រុម Real Madrid ​ចាប់​ផ្ដើម​លេង​ល្អ​ឡើង​វិញ​នៅ​យប់មិញ​នេះ បើ​ទោះ​ជា​អវត្តមាន​កីឡាករ​សំខាន់​ជា​ច្រើន​នាក់​ដោយសារ​របួស​និង​មេរោគ​កូវីដ​១៩​ក៏​ដោយ។ ជាក់​ស្ដែង​នៅ​តង់​ទី​១ ​ពួកគេ​រក​បាន​៣​គ្រាប់ ដោយ Casemeiro ​១​គ្រាប់ Benzema ​១​គ្រាប់ ​និង Hazard ​១​គ្រាប់។ ​ខណៈ​ដែល​ចូល​ដល់​តង់​ទី​២​ទៀត ​ក្រុម​អធិរាជ​ស​ក៏​បន្ថែម​១​គ្រាប់​ទៀត​បាន​ដោយ ​Benzema ​ដដែល។

​រំលឹក​ថា​ការ​ប្រកួត​នៅ​យប់មិញ​នេះ ក្រុម Real Madrid ​មិន​មាន​អ្នក​ចាត់ការ Zidane ​ឈរ​បញ្ជា​កូន​ក្រុម​បាន​ទេ ដោយសារ​តែ​លោក​ធ្វើ​តេស្ដ​វិជ្ជមាន​កូវីដ​១៩។ ស្រប​ពេល​១​គ្រាប់​របស់ Hazard ​វិញ ​គឺ​ជា​គ្រាប់​ដំបូង​សម្រាប់​រូបគេ​ឱ្យ​ក្រុម Real Madrid ​ហើយ​គិត​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​២០២០៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT