មិន​សរសើរ​មិន​បាន! ស្ថិតិ​ដឹកនាំ​របស់ Gerrard នៅ​រដូវ​កាល​នេះ ក្លឹប Rangers មិន​ទាន់​ចាញ់​ទេ

ជាមួយ​ការ​ប្រកួត​នៅ​ជុំ​ទី ២៥ ក្នុង​ក្របខ័ណ្ឌ Scottish Premiership ក្រុម​ដឹកនាំ​ដោយ​លោក Steven Gerrard គឺ Rangers នៅ​តែ​បន្ត​យក​ឈ្នះ​ការ​ប្រកួត ហើយ​រក្សា​លទ្ធផល​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” ប្រចាំ​រដូវ​កាល ២០២០/២១។

ដោយឡែក​វា​ក៏​ជា​ប្រកួត​ទី ១៥០ ផង​ដែរ សម្រាប់​ការ​ដឹកនាំ​របស់​អតីត​កីឡាករ​នៅ Liverpool រូប​នេះ ហើយ​បើ​មើល​ស្ថិតិ​ជា​រួម​វិញ​ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​លាន់មាត់​ជាក់ជា​មិន​ខាន។

Gerrard ដឹកនាំ Rangers ១៥០ ប្រកួត ទទួល​បាន​ជ័យជម្នះ ៩៨ ស្មើ ៣២ និង​ចាញ់​តែ ២០ លើក​ប៉ុណ្ណោះ។ ក្នុង​នោះ​កើត​មាន​គ្រាប់​បាល់ ៣២១ គ្រាប់ ហើយ​ឲ្យ​គូ​ប្រជែង​ស៊ុត​ចូល​វិញ​ត្រឹម ៩៩ គ្រាប់។

នេះ​អាច​រាប់​ថា​ជា​ស្ថិតិ​ជោគជ័យ​យ៉ាង​សម្បើម​មួយ​របស់​គ្រូ​បទពិសោធន៍​ថ្មីថ្មោង រហូត​ដល់​មាន​មតិ​ខ្លះ​ទទូច​ចង់​ឲ្យ Liverpool លៃលក​យក Gerrard មក​ធ្វើ​ជា​ជំនួយការ​គ្រូ​ធំ​លោក Jurgen Klopp ទៀត​ផង។ ​មិន​យូរ​មិន​ឆាប់​ទេ យើង​អាច​នឹង​ឃើញ​វត្តមាន Gerrard មក​ដឹកនាំ​ក្រុម​ធំ​ណា​មួយ​នៅ Premier League ជាក់​ជា​មិន​ខាន៕

ប្រភព៖ BR/Football

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT