(វីដេអូ) Hazard រក​បាន​គ្រាប់​បាល់​ឲ្យ R.Madrid សារ​ជា​ថ្មី ក្រោយ​ខកខាន​ជិត ២ ខែ

នៅ​ការ​ប្រកួត​ជុំ​ទី ១៩ កាល​ពី​យប់​មិញ ក្លឹប Real Madrid បាន​យក​ឈ្នះ ៤-១ ទៅ​លើ​ម្ចាស់​ផ្ទះ Alaves ហើយ ៣ ពិន្ទុ​ដ៏​សំខាន់​នោះ​បាន​រុញ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Zinedine Zidane មាន ៤០ ពិន្ទុ​បន្ថយ​គម្លាត​មក​សល់​ ៤ ពិន្ទុ​ធៀប​នឹង​ក្រុម​ឈរ​កំពូល​តារាង Atletico Madrid (សល់ ២ ជុំ)។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន​របស់ Alaves ​បាន​កើត​មាន​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទី​ទី ១៥ ធ្វើ​បាន​ដោយ​កីឡាករ Casemiro មុន​ពេល​ខ្សែ​ប្រយុទ្ធ Karim Benzema បន្ថែម​គ្រាប់​បាល់​ទី ២ ហើយ​ដល់​នាទី ៤៥+១ មិត្ត​រួម​ក្រុម Eden Hazard ក៏​រក​បាន​គ្រាប់​បាល់​ទី ៣ នាំ​មុខ​ដាច់​ឆ្ងាយ។

រហូត​ចូល​ដល់​តង់​ទី​ពីរ Alaves ក៏​មាន​ឱកាស​តាម​មួយ​គ្រាប់​វិញ​ដែរ ធ្វើ​បាន​ដោយ​កីឡាករ Joselu ប៉ុន្តែ​យក​បាន​តែ​មួយ​គ្រាប់​ហ្នឹង​ប៉ុណ្ណោះ ហើយ​មក​ដល់​នាទី ៧០ Benzema គេ​បន្ថែម​មួយ​គ្រាប់​ទៀត រក្សា​លទ្ធផល ៤-១ នឹងថ្កល់​ដល់​បញ្ចប់​ ៩០ នាទី។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

គួរ​រំឭក​ថា​នេះ​គឺ​ជា​គ្រាប់​បាល់​ដំបូង​សម្រាប់ Hazard ក្រោយ​ខកខាន​ធ្វើ​បាន​ជិត​រយៈ​ពេល​ជាង ២ ខែ​ឲ្យ​ក្លឹប Real Madrid។ លើក​ចុង​ក្រោយ​ដែល​កីឡាករ​បែលហ្សិក​រក​បាន​គ្រាប់​បាល់​គឺ​នៅ​ចុង​ខែ​វិច្ឆិកា ពេល​លេង​ប៉ះ Inter Milan ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៅ UCL៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT