អ្នកគាំទ្រ Real Madrid ​៨៨% ​ចង់​ឱ្យ​ក្លឹប​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​ចូល

ក្រុម​អ្នក​គាំទ្រ Real Madrid ​ប្រមាណ​៨៨%​បាន​នាំ​គ្នា​បោះ​ឆ្នោត ដើម្បី​ឱ្យ​ក្លឹប​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​ចូល ​ដោយ​ក្នុង​នោះ Mauro Icardi ​ជា​បេក្ខភាព​ទី​១​ដែល​ពួកគេ​ចង់​បាន។

ក្រោយ​ពី​ការ​ចាកចេញ​របស់ Cristiano Ronaldo ​មក ​ក្លឹប Real Madrid ​មិន​ទាន់​បាន​ចំណាយ​លុយ​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​រួម​ក្រុម​នៅ​ឡើយ​ទេ។ ដោយ​បច្ចុប្បន្ន​នេះ ពួកគេ​ប្រើ​កីឡាករ​ចាស់​ៗរបស់​ខ្លួន ជា​ពិសេស​លើក Gareth Bale ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​តែ​ម្ដង។ បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Atletico Madrid  ៤-២ ​ពាន​រង្វាន់ UEFA Super Cup ​រួច​មក ​អ្នក​គាំទ្រ​ក្រុម Real Madrid ​កាន់​តែ​មិន​ទុក​ចិត្ត​ចំពោះ​សមត្ថភាព​តំបន់​ប្រយុទ្ធ​ឡើយ ហើយ​ទាមទារ​ឱ្យ​ក្លឹប​ត្រូវ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​ម្នាក់​ទៀត​មក​រួម​ក្រុម​។

កីឡាករ​ដំបូង​គេ​ដែល​អ្នក​គាំទ្រ​ចង់​បាន​នោះ ​គឺ Mauro Icardi ​ប្រធាន​ក្រុម​របស់ Inter Milan ​តែ​ម្ដង។ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​លីគ​អ៊ីតាលី​រដូវកាល​មុន ហើយ​ក៏​អាច​នឹង​ផ្លាស់​មក Real Madrid ​បាន​ដែរ ត្បិត​អី​សាមី​ខ្លួន​ចង់​មាន​ឱកាស​ដើម្បី​ប្រជែង​ខ្លាំង​ជាង​នៅ​អ៊ីតាលី។ សម្រាប់​បេក្ខភាព​ទី​២​វិញ គឺ Timo Werner ​របស់​ក្រុម​ RB Leipzig ​និង​ម្នាក់​ទៀត​គឺ​Rodrigo ​របស់​ក្រុម Valencia ៕ប្រភព​៖ dailymail

Timo Werner​ &  Rodrigo

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT