(វីដេអូ) Atalanta ធាក់ Juventus ចេញ​ពី​ Top 4 ក្រោយ​យក​ឈ្នះ​ក្រុម​កំពូល​តារាង AC ៣-០

ក្រុម​ខ្លាំង Atalanta បាន​រំកិល​ឈ្មោះ​មក​ចូល​ចំណាត់ថ្នាក់ Top 4 ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​កាល​ពី​យប់​មិញ តាម​រយៈ​ការ​យក​ឈ្នះ ៣-០ ទៅ​លើ​ក្រុម​កំពូល​តារាង AC Milan។

បច្ចុប្បន្ន Atalanta មាន ៣៦ ពិន្ទុ ឈរ​នៅ​លេខ ៤ ហើយ AC Milan មាន ៤៣ ពិន្ទុ​ឈរ​នៅ​លេខ ២។ រី​ឯ Napoli និង Juventus ឈរ​លេខ ៥/៦ (សល់ ២ ប្រកួត​ក្នុង​ដៃ)។

នេះ​ជា​បរាជ័យ​លើក​ទី ២ ហើយ​សម្រាប់ AC នៅ​រដូវ​កាល ២០២០/២១ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Serie A។ តាម​ពិត​ទៅ​យប់មិញ​ក៏​ក្រុម​ម្ចាស់​ផ្ទះ​មាន​ឱកាស​ច្រើន​ដែរ តែ​ការ​បញ្ចប់​ទី​ធ្វើ​មិន​សូវ​បាន​ល្អ ដោយ​ស៊ុត​ចំ​គោលដៅ​បាន​ត្រឹម ២ លើក រី​ឯ Atalanta ធ្វើ​បាន​ដល់​ទៅ ៧ លើក។

គ្រាប់​បាល់​បើក​ឆាក​កើត​ឡើង​នៅ​នាទី ២៦ ដោយ​កីឡាករ Cristian Romero លុះ​ដល់​នាទី ៥៣ ខាង​ក្រុម​ភ្ញៀវ​បាន​បាល់​ចំណេញ ១១ ម៉ែត្រ​និង​បញ្ចប់​ទី​ដោយ​កីឡាករ Josip Ilicic ហើយ​ដល់​នាទី ៧៧ ទើប Duvan Zapata បន្ថែម​មួយ​គ្រាប់​ទៀត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា​នេះ​ក៏​ជា​ប្រកួត​ដំបូង​ដែល Mario Mandzukic មាន​វត្តមាន​ផង​ដែរ តែ​ពុំ​មែន​ជាប់​ជម្រើស​ដំបូង​ទេ ដោយ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​រូប​នេះ​ប្តូរ​ចូល​នៅ​នាទី ៧០ ជំនួស​ Samu Castillejo៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT