ឆ្លងកាត់ការបោះឆ្នោតដោយអ្នកគាំទ្រជាង ១០ លាននាក់ ទីបំផុតក្រុមហ៊ុន EA Sports បានធ្វើការប្រកាសនូវបញ្ជីឈុត ១១ រូបល្អបំផុតប្រចាំឆ្នាំនៃហ្គេមបាល់ទាត់ FIFA 21 ហើយ។ អ្វីដែលរសើបបំផុត គឺអវត្តមាននៃឈ្មោះ Lionel Messi។
សមាជិករបស់ក្រុម Bayern Munich មានឈ្មោះដល់ទៅ ៤ រូបច្រើនជាងគេ ហើយនៅតំបន់ប្រយុទ្ធខាងលើនៅតែបន្តមានឈ្មោះតារាឆ្នើម Cristiano Ronaldo។ តាមលទ្ធផលផ្លូវការចេញពី EA យើងធ្វើការបង្ហាញដូចខាងក្រោម៖
អ្នកចាំទី: Manuel Neuer (Bayern Munich)
ខ្សែការពារ: Alphonso Davies (Bayern Munich), Sergio Ramos (Real Madrid), Virgil van Dijk (Liverpool) និង Trent Alexander-Arnold (Liverpool)
ខ្សែបម្រើ: Bruno Fernandes (Man Utd), Kevin de Bruyne ( Man City) និង Joshua Kimmich (Bayern Mnich)
ខ្សែប្រយុទ្ធ: Cristiano Ronaldo (Juventus), Kylian Mbappe (PSG) និង Robert Lewandowski (Bayern Munich)
បញ្ជាក់ថាសម្រាប់ឈុត ១១ រូបខាងលើ កីឡាករដែលមាន Rating ខ្ពស់បំផុតគឺ Ronaldo និង Lewandowski ដែលមាន Rating 98 ហើយ Mbappe ជាអ្នកបន្ទាប់មាន Rating 97។
ដោយឡែកសម្រាប់ Lionel Messi ជារៀងរាល់ឆ្នាំ រាប់តាំងពីការបង្កើតកម្មវិធីនេះឡើងនៅជំនាន់ហ្គេម FIFA 11 គឺមិនដែលអវត្តមានឈ្មោះរបស់លោកនោះទេ ទើបតែឆ្នាំ ២០២១ ដែលទំនងជា ក្លឹប Barcelona មានការធ្លាក់ទម្រង់លេង គួបផ្សំនឹង Messi ធ្វើមិនសូវបានល្អផង ទើបរុញឲ្យអ្នកគាំទ្រមិនសូវបោះឆ្នោតឲ្យកីឡាករអាហ្សង់ទីន៕
ប្រភព៖ Goal