កីឡាករ ១០ រូប Assist ឲ្យ​មិត្ត​រួម​ក្រុម​បាន​ច្រើន​បំផុត តែ​មាន ២ រូប​ចូល​និវត្ត​ហើយ

កីឡាករ​លេង​នៅ​តំណែង​បម្រើ​និង​ប្រយុទ្ធ​ភាគ​ច្រើន ក្រៅ​ពី​ការ​រក​គ្រាប់​បាល់ ពួក​គេ​ក៏​មាន​តួ​នាទី​សំខាន់​មួយ​ផ្សេង​ទៀត​ នោះ​គឺ​ការ​បង្កើត​ឱកាស​នៃ​ការ​បញ្ចប់​ទី​ឲ្យ​មិត្ត​រួម​ក្រុម ឬ​យើង​ស្គាល់​ថា Assist។

តើ​អ្នក​គិត​ថា ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កីឡាករ​រូប​ណា​មួយ​ដែល Assist បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ច្រើន​បំផុត? បើ​តាម​របាយការណ៍​ពី TransferMarkt យើង​ធ្វើ​ការ​បង្ហាញ​ចំណាត់ថ្នាក់​កីឡាករ​ទាំង ១០ ដោយ​គិត​ទាំង​ការ Assist នៅ​ក្លឹប + ជម្រើស​ជាតិ រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់៖

១០) Stefeen Hofmann ​ជា​កីឡាករ​ចូល​និវត្ត Assist បាន ២០៨ លើក
៩) Frank Ribery ​បច្ចុប្បន្ន​ជា​កីឡាករ​ក្លឹប Fiorentina, Assist បាន ២២៨ លើក
៨) Xavi Hernandez ជា​កីឡាករ​ចូល​និវត្ត Assist បាន ២៣០ លើក
៧) Thomas Muller ​បច្ចុប្បន្ន​ជា​កីឡាករ​ក្លឹប Bayern Munich, Assist បាន ២៤២ លើក


៦) Cesc Fabregas ​បច្ចុប្បន្ន​ជា​កីឡាករ​ក្លឹប AS Monaco, Assist បាន ២៤៣ លើក
៥) Angel di Maria ​បច្ចុប្បន្ន​ជា​កីឡាករ​ក្លឹប PSG, Assist បាន ២៤៨ លើក
៤) Mesut Ozil ​បច្ចុប្បន្ន​ជា​កីឡាករ​ក្លឹប Arsenal, Assist បាន ២៥៦ លើក
៣) Cristiano Ronaldo ​បច្ចុប្បន្ន​ជា​កីឡាករ​ក្លឹប Juventus, Assist បាន ២៦៥ លើក
២) Luis Suarez ​បច្ចុប្បន្ន​ជា​កីឡាករ​ក្លឹប Atletico Madrid, Assist បាន ២៦៨ លើក


១) Lionel Messi ​បច្ចុប្បន្ន​ជា​កីឡាករ​ក្លឹប Barcelona, Assist បាន ៣៣៥ លើក៕
ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT