Mbappe ​៖​ខ្ញុំ​កំពុង​គិត​ពី​អនាគត ​បើ​នៅ PSG ​នឹង​បន្ដ​កុងត្រា​ច្រើន​ឆ្នាំ​តែ​ម្ដង​

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម Montpellier ​ក្នុង​លទ្ធផល ​៤-០​​កាល​ពី​​យប់មិញ​នេះ​ពាន​រង្វាន់​លីគ​កំពូល​បារាំង​។

​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម PSG ​នៅ​ត្រឹម​ឆ្នាំ​២០២២​នេះ​ទេ ​ដែល​ធ្វើ​ឱ្យ​មាន​មតិ​ជា​ច្រើន​ចង់​ដឹង​ថា​រូបគេ​នឹង​បន្ដ​លេង​នៅ​ទី​នេះ​ទៀត ឬ​ក៏​សម្រេច​ចិត្ត​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ម្ដង។ ​ស្រប​ពេល​បច្ចុប្បន្ន Real Madrid ​និង Liverpool ​ចាប់​អារម្មណ៍​លើ Mbappe ​នេះ​ខ្លាំង​ជាង​គេ។ ​

​ចំពោះ​រឿង​អនាគត​នេះ​ដែរ សាមី​ខ្លួន​ខាង​លើ​បាន​និយាយ​ថា​៖ “យើង​កំពុង​និយាយ​ជាមួយ​ក្លឹប​ដើម្បី​រក​ដំណោះ​ស្រាយ។ ខ្ញុំ​បាន​គិត​ពី​វា ​ព្រោះ​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​បន្ដ​កុងត្រា ​នោះ​វា​នឹង​ក្លាយ​ជា​កុងត្រា​យូរ​ឆ្នាំ​បន្ថែម​ទៀត។ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ ​អ្នក​គាំទ្រ ​ក្លឹប ​ពួកគេ​បាន​ជួយ​ខ្ញុំ​ជា​ច្រើន។ ​យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT