យប់​នេះ Real Madrid ​ប៉ះ Alaves ​អវត្តមាន Zidane ​និង​កីឡាករ​ច្រើន​នាក់​

ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Alaves ​នៅ​រាត្រី​នេះ​ពាន​រង្វាន់ La Liga ​ដោយ​អវត្តមាន​កីឡាករ​សំខាន់​ជា​ច្រើន​នាក់ ​រួម​ទាំង​អ្នក​ចាត់ការ​ក្រុម Zidane ​ផង​ដែរ។​

​នៅ​យប់មិញ​នេះ Real Madrid ​បាន​ប្រកាស​ថា​អ្នក​ចាត់ការ Zidane ​រក​ឃើញ​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​ទៅ​ហើយ ដូច្នេះ​ត្រូវ​នៅ​ដោយ​ឡែក​សិន​មិន​អាច​ដឹក​នាំ​ក្រុម​នោះ​ទេ។ ​ខណៈ​ដែល​កីឡាករ​ដទៃ​ទៀត​ដូចជា Ramos , Carvajal , Valverde ​និង Rodrygo ​នោះ ​ក៏​អវត្តមាន​ប្រកួត​នេះ​ដោយសារ​របួស​ផង​ដែរ។ ​សម្រាប់​ខ្សែ​បម្រើ ​Martin Odegaard ​ក៏​មិន​បាន​លេង​ដូច​គ្នា ដោយសារ​តែ​កំពុង​ស្វែង​រក​ឱកាស​ដើម្បី​ចាកចេញ​ពី​ក្រុម Real Madrid ​។

​ការ​ប្រកួត​នៅ​យប់​នេះ​ដែរ ​ក្រុម Real Madrid ​នឹង​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក David Bettoni ​ដែល​ជា​គ្រូ​ជំនួស​របស់​លោក Zidane ​៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT