De Bruyne ​នឹង​អវត្តមាន​យ៉ាង​តិច​៤​សប្ដាហ៍​ដោយសារ​របួស​

ក្រុម Manchester City ​បាន​ប្រកាស​ថា​ខ្សែ​បម្រើ​ឆ្នើម​របស់​ខ្លួន De Bruyne ​នឹង​ត្រូវ​អវត្តមាន​ពី​៤​ទៅ​៦​សប្ដាហ៍ ​ដោយសារ​មាន​បញ្ហា​របួស​សរសៃ​ពួរ។

​របួស​នេះ​ដែរ គឺ​កើត​ឡើង​អំឡុង​ពេល​លេង​ទល់​ក្រុម Aston Villa ​កាល​ពី​ពេល​កន្លង​ទៅ។ ​ដោយ​នេះ​បាន​បញ្ជាក់​ថា​នា​រាត្រី​នេះ ​ខ្សែ​បម្រើ​បែលហ្សិក​នឹង​អវត្តមាន​មិន​អាច​ជួយ​ក្រុម Man City ​លេង​ទល់​ក្រុម Celtenham ​ក្នុង​ពាន​រង្វាន់ FA Cup ​បាន​ទេ។ ដោយ​ឡែក​នេះ​ក៏​បញ្ជាក់​បាន​ថា ​រូបគេ​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Liverpool និង Spurs ​​នៅ​ដើម​ខែ​ក្រោយ​ផង​ដែរ។

​លោក Pep ​សង្ឃឹម​ថា Bruyne ​នឹង​អាច​ត្រលប់​មក​វិញ​ទាន់​ពេល សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ទល់​ក្រុម ​ Borussia Monchengladbach ​វិញ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT