Dortmund ​ធ្លាក់​ចេញ​ពី Top4 ​ហើយ ​ក្រោយ​ចាញ់​យប់មិញ​

​ក្រុម Borussia Dortmund ​បាន​ធ្លាក់​ចេញ​ពី Top4 ​នៅ​ពាន​រង្វាន់ Bundesliga ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម​Borussia Monchengladbach ​ក្នុង​លទ្ធផល ៤-២ ​។

​Borussia Monchengladbach ​នៅ​តែ​មាន​សមត្ថភាព​ដដែល​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Dortmund ​នៅ​យប់មិញ​នេះ ​ដោយ​ពួកគេ​អាច​រក​គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់​ឯ​ណោះ​ដើម្បី​យក​៣​ពិន្ទុ​ឡើង​ទៅ​ឈរ​លេខ​៤​ក្នុង​តារាង Bundesliga ​។ ​ស្រប​ពេល​ក្រុម Dortmund ​វិញ ​បាន​ធ្លាក់​ដល់​លេខ​៥​ក្នុង​តារាង​ហើយ ​ក្រោយ​ពី​បរាជ័យ​ប៉ុន្មាន​ប្រកួត​មក​នេះ​។

​Dortmund ​នា​ពេល​នេះ​មាន​ត្រឹម​តែ​២៩​ពិន្ទុ​ទេ ​ឆ្លង​កាត់​១៨​ប្រកួត​មក​នេះ ​ខណៈ​ដែល​ពិន្ទុ​នេះ​គឺ​ចាញ់​ក្រុម​កំពូល​តារាង Bayern Munich ​ដល់​ទៅ​១០​ពិន្ទុ​ហើយ៕

 

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT