ក្លឹប​អង់គ្លេស​មួយ ​ឈរ​ភាគរយ​ខ្ពស់​អាច​យក Odegaard ពី R.Madrid នៅ​ខែ​មករា

ខ្សែ​បម្រើ Marin Odegaard ត្រូវ​បាន​គេ​រាយការណ៍ ថា​បាន​ស្នើ​ក្លឹប​សុំ​ចាកចេញ​នៅ​ខែ​មករា​នេះ ក្រោយ​ពី​មិន​សូវ​បាន​ចូលរួម​លេង​នៅ​ជម្រើស​ដំបូង​ជាប់លាប់​ដូច​អ្វី​ដែល​ខ្លួន​ចង់​បាន។

តាម​របាយការណ៍​ពី Sport ចុះ​ផ្សាយ​ថា ទ្រនំ​បន្ទាប់​ដែល​អាច​មាន​ភាគរយ​ខ្ពស់​នាំ​យក Odegaard នោះ​គឺ​ក្លឹប Arsenal របស់​អង់គ្លេស។ បច្ចុប្បន្ន​លោក Mikel Arteta កំពុង​សម្លឹង​រក​មើល​នៅ​កីឡាករ​ដែល​អាច​បង្កើត​ឱកាស​លើ​ទីលាន​ដ៏​ល្អ​មួយ ហើយ​យល់​ឃើញ​ថា Odegaard ពិត​ជា​សក្ដិសម។

ការ​ចរចា​ទំនង​ជា​ធ្វើ​ទៅ​បាន​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ដល់​បញ្ចប់​រដូវ​កាល មុន​ឈាន​ដល់​ការ​សម្រេច​ចរចា​ពេញលេញ​ថា​ត្រូវ​ទិញ​ដាច់​ពេញ​ថ្លៃ​ឬ​បែប​ណា។ រំឭក​ថា​កីឡាករ​វ័យ ២២ ឆ្នាំ​ទើប​តែ​បង្ហាញ​ខ្លួន​បាន ៩ ប្រកួត​ប៉ុណ្ណោះ​ឲ្យ Real Madrid នៅ​រដូវ​កាល​នេះ៕​ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT