Spurs ទាញ​ទម្លាក់ Arsenal ឡើង​ឈរ​ជា​ក្រុម​ទី ៥ មាន​តម្លៃ​ថ្លៃ​បំផុត​នៅ Premier League

តើ​អ្នក​គិត​ថា​ក្លឹប​បាល់ទាត់​នៅ​ក្របខ័ណ្ឌ Premier League ណា​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ បើ​គិត​ត្រឹម​រយៈ​ពេល​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២០?
តាម​របាយការណ៍​ពី KPMG បាន​ធ្វើ​ការ​ចេញ​ផ្សាយ​នូវ​ចំណាត់ថ្នាក់​ក្លឹប​បាល់ទាត់​ទាំង ៣២ ប្រចាំ​តំបន់​អឺរ៉ុប ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​លោក ហើយ​លេខ​រៀង​ទី ១ នៅ​តែ​ជា​ឈ្មោះ​របស់​ក្លឹប Real Madrid ដដែល។

ប៉ុន្តែ​បើ​យើង​ក្រឡេក​មក​ Premier League ដែល​ជា​ក្របខ័ណ្ឌ​ប្រកួតប្រជែង​ខ្ពស់​នៅ​រដូវ​កាល​នេះ​វិញ ក៏​ឃើញ​ថា​មាន​ការ​ប្រែប្រួល​ខ្លាំង​ផង​ដែរ ជាក់ស្តែង​ដូច​ជា Liverpool និង Tottenham Hotspur។ CTS Sports បង្ហាញ​ចំណាត់ថ្នាក់​ក្លឹប​ទាំង ៦ ដូច​ខាង​ក្រោម៖

៦) Arsenal ​មាន​តម្លៃ ១,៥៧ ពាន់​លាន​ផោន (ចុះ​ថយ ១៣,២ ភាគរយ)
៥) Tottenham ​មាន​តម្លៃ ១,៧៥ ពាន់​លាន​ផោន (កើន​ឡើង ១៥,៨ ភាគរយ)
៤) Chelsea ​មាន​តម្លៃ ១,៨៨ ពាន់​លាន​ផោន (ចុះ​ថយ ៦,៣ ភាគរយ)
៣) Man City មាន​តម្លៃ ២,២១ ពាន់​លាន​ផោន (ចុះ​ថយ ០,៣ ភាគរយ)
២) Liverpool ​មាន​តម្លៃ ២,២៦ ពាន់​លាន​ផោន (កើន​ឡើង ១៩,៣ ភាគរយ)
១) Man Utd ​មាន​តម្លៃ ២,៨៤ ពាន់​លាន​ផោន (ចុះ​ថយ ២ ភាគរយ)៕

ប្រភព៖ Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT