ពាន​ទី ៣៣ របស់ Ronaldo ​ថ្ងៃ​មុន​ត្រឹម​ឈរ​លេខ ៩ នៅ​ចាញ់​កីឡាករ ៨ រូប​នេះ

នៅ​ឯ​ព្រឹត្តិការណ៍ Supercoppa Italiana កាល​ពី​ថ្ងៃ​មុន Cristiano Ronaldo បាន​ឈ្នះ​ពាន​ទី ៤ ជាមួយ​ក្លឹប Juventus និង​ជា​ពាន​ទី ៣៣ ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។ មាន​ប្រិយមិត្ត​ជា​ច្រើន​ចោទ​សួរ​ថា តើ​កីឡាករ​ព័រទុយហ្គាល់​នៅ​ចាញ់​កីឡាករ​រូប​ណា​ខ្លះ សម្រាប់​ការ​ប្រជែង​ចំនួន​ពាន​រង្វាន់?

បើ​តាម​របាយការណ៍​ពី SPORT យើង​ធ្វើ​ការ​បង្ហាញ​ឈ្មោះ​កីឡាករ ១០ រូប ដែល​បាន​ឈ្នះ​ពាន​រង្វាន់​នៅ​ក្លឹប + ជម្រើស​ជាតិ​ច្រើន​បំផុត ហើយ CR7 នៅ​ចាញ់​កីឡាករ ៧ រូប​ផ្សេង​ទៀត៖

=៩) Xavi ឈ្នះ ៣៣ ពាន
=៩) Cristiano Ronaldo ឈ្នះ ៣៣ ពាន
=៧) Victor Baia ឈ្នះ ៣៤ ពាន
=៧) Gerard Pique ឈ្នះ ៣៤ ពាន
៦) Kenny Dalglish ឈ្នះ ៣៥ ពាន
=៤) Ryan Giggs ឈ្នះ ៣៦ ពាន
=៤) Lionel Messi ឈ្នះ ៣៦ ពាន
=២) Maxwell ឈ្នះ ៣៧ ពាន
=២) Andres Iniesta ឈ្នះ ៣៧ ពាន
១) Dani Alves ឈ្នះ ៤២ ពាន

ក្នុង​បញ្ជី​នេះ យើង​ឃើញ​ថា Messi ប៊ិះ​តែ​នឹង​មាន​ឱកាស​ឡើង​មក​តាម​ស្មើ Maxwell និង Iniesta នៅ​ចំណាត់ថ្នាក់​ទី ២ បាន​ទៅ​ហើយ​កាល​ពី​ពេល​កន្លង​ទៅ ប៉ុន្តែ​សោកស្តាយ​បែរ​ជា​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Athletic Bilbao នៅ​ឯ​វគ្គ​ផ្តាច់ព្រ័ត្រ ពាន Spanish Super Cup៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT