ជ័យលាភីប្រដាល់សកលជើងឯកថ្នាក់ជាតិ ជាបេក្ខភាពត្រៀមប្រជែងមេដាយ ស៊ីហ្គេម នៅវៀតណាម

កីឡាករ កីឡាការិនី ដែលជាជ័យលាភី ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចំាឆ្នាំ២០២០នេះសុទ្ធតែជាបេក្ខភាព ដែលត្រូវជ្រើសរើសប្រមូលផ្តុំជាកីឡាករ កីឡាការិនីជម្រើសជាតិ ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១នេះ។

Image may contain: 2 people, people playing sports and indoor

នេះជាការបញ្ជាក់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងឱកសាបិទការប្រកួតប្រដល់សកលជ្រើរើសជើងឯកថ្នាក់ជាតិ ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសាលហ្វឹកហាតកីឡាប្រដាល់នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ជាមួយគ្នានោះ លោកប្រធានសហព័ន្ធក៏បានស្នើឲ្យប្រតិភូ គ្រូបង្វឹក មកពីបណ្តាក្លិបរាជធានី-ខេត្ត និងសមាគមកីឡារបស់ក្រសួងទាំងអស់សូមជំរុញ និងពង្រឹងការបណ្តុះបណ្តាលដល់កីឡករ កីឡារិនីប្រដាល់សកលឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីកិច្ចសហការគ្នា ខិតខំពុះពារធ្វើអ្វីៗទាំងអស់ឲ្យអស់ពីលទ្ធភាព ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

Image may contain: 2 people, people dancing, people playing sports, people on stage, shoes and basketball court

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន សង្កត់ធ្ងន់ថា ក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្តល់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះ និងដើម្បីបម្រើដល់ការងារបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាបម្រើការងារ ជំនាញសំខាន់មួយចំនួនទៀត។ ជាមួយគ្នានោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏តែងតែបានយកចិត្ត ទុកដាល់ជួយឧបត្ថម្ភគាំទ្រលើគ្រប់ផ្នែក ចង្អុលណែនាំតម្រង់ទិសអំពីនយោបាយកីឡាដល់សហព័ន្ធដើម្បីពង្រឹងសមត្ថភាព និងភាពរីកចម្រើនជាបន្តបន្ទាប់។

Image may contain: 1 person, playing a sport and indoor

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបង្ហាញលទ្ធផលជ័យលាភីទាំង៨វិញ្ញាសាដោយសមាគមកីឡាប្រដាល់សកលក្រសួងមហាផ្ទៃបានឈរនៅលំដាប់កំពូលតារាង ដោយឈ្នះមេដាយច្រើនជាងគេ គឺមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធចំនួន២គ្រឿង។ ក្រសួងការពារជាតិឈរនៅលំដាប់លេខ២ ដោយប្រជែងបានមេដាយមាសចំនួន២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង។

Image may contain: 1 person, playing a sport and child

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង។ ខេត្តកណ្ដាលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង។ ចំពោះរាជធានីខេត្តដទៃទៀតប្រជែងបានត្រឹមតែមេដាយប្រាក់ និងមេដាយសំរឹទ្ធប៉ុណ្ណោះ។ ចំពោះប្រាក់តម្លៃខ្លួនសម្រាប់ការប្រកួតជើងជាតិឆ្នាំ២០២០បានផ្តល់ជូនប្រាក់រង្វាន់សម្រាប់ជ័យលាភីកើនជាឆ្នាំកន្លងមក។ ការប្រកួតកាលពីឆ្នាំកន្លងមក សម្រាប់មេដាយមាសបានរង្វាន់ ៤០០.០០០រៀល មេដាយប្រាក់ ៣០០.០០០រៀល និងមេដាយសំរិទ្ធបាន ២០០.០០០រៀល។ សម្រាប់ឆ្នាំនេះប្រាក់រង្វាន់មេដាយមាសកើនបាន ៥០០.០០០រៀល មេដាយប្រាក់បាន៤០០.០០០រៀល និងមេដាយសំរឹទ្ធនៅរក្សា ២០០.០០០រៀលដដែល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT