អ្នកចាត់ការMaurizio Sarri គិតថាខ្សែបម្រើ Eden Hazard នៅពេលខាងមុខ នឹងលេងល្អជាង Cristiano Ronaldo និង Lionel Messi ទៅទៀត។
Hazard មានទំនាក់ទំនងខ្លាំងថានឹងផ្លាស់ទៅលេងនៅ Real Madrid នារដូវកាលដោះដូរកីឡាករកន្លងទៅ ប៉ុន្តែចុងក្រោយរូបគេនៅតែលេងឱ្យ Chelsea ដដែលនារដូវកាលនេះ។ ជាមួយការដឹកនាំគ្រូថ្មី Sarri នេះដែរ Hazard មិនទាន់បានចូលលេងពេញនៅឡើយទេ ក្នុងការប្រកួតដំបូង ដោយសំអាងថាមិនទាន់ត្រៀមខ្លួនរួចរាល់ក្រោយពីចប់ World Cup ។ ប៉ុន្តែនៅរាត្រីនេះ ប៉ះជាមួយក្រុមខ្លាំង Arsenal រូបគេរំពឹងថានឹងបានចូលលេងជាក់ជាមិនខាន។
លោក Sarri ដែលជាអ្នកចាត់ការថ្មីរបស់ Chelsea បានចាត់ទុក Hazard ជាកម្លាំងសំខាន់ក្នុងក្រុម។ លើសពីនេះទៅទៀត លោកថែមទាំងជឿជាក់ថានៅពេលខាងមុខនេះ ខ្សែបម្រើបែលហ្សិករូបនេះ នឹងកាន់តែល្អឡើងៗ លើសកម្រិតសមត្ថភាពរបស់ Ronaldo និង Messi ទៅទៀត៕ប្រភព៖ dailymail