Klopp ​៖​ពេល​នេះ​យើង​មិន​អាច​ស្រមៃ​ពាន​រង្វាន់​បាន​ទេ​

​លោក Jurgen Klopp ​បាន​អះអាង​ថា​ពេល​នេះ Liverpool ​មិន​អាច​ស្រមៃ​ដល់​ការ​ឈ្នះ​ពាន​រង្វាន់​បាន​ទេ ​ដោយសារ​តែ​ទម្រង់​លេង​បច្ចុប្បន្ន​មិន​ទាន់​ត្រូវ​គ្នា​នៅ​ឡើយ។

​ក្រុម Liverpool ​លេង​៤​ប្រកួត​ក្នុង​លីគ​ជាប់​គ្នា​មក​នេះ ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់​បង់​ពិន្ទុ​ជា​ច្រើន។ ​រហូត​មក​ដល់​ពេល​នេះ Liverpool ​កំពុង​ចាញ់​ពិន្ទុ​ក្រុម Man Utd ​ដល់​ទៅ​៦​ពិន្ទុ​ឯ​ណោះ ​ហើយ​ចំណាត់​ថ្នាក់​ធ្លាក់​ដល់​លេខ​៤​ក្នុង​តារាង​ថែម​ទៀត។ ​ចំណាត់​ថ្នាក់​នេះ ​នឹង​មាន​ការ​ប្រែប្រួល​ទៀត ​ព្រោះ​ថា​ក្រុម Spurs ​និង Everton ​នៅ​សល់​ប្រកួត​ក្នុង​ដៃ​។

​ដោយសារ​តែ​កត្ដា​នេះ​ហើយ ទើប​បាន​ជា​លោក Klopp ​និយាយ​ថា​នៅ​ពេល​នេះ​ការ​ស្រមៃ​ការពារ​តំណែង​ជើង​ឯក​របស់​ក្រុម Liverpool ​កុំ​ទាន់​អាល​គិត​ដល់​អី។ ​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ស្វែង​រក​ចំណុច​ខ្វះ​ខាត​កែកុន​ឡើង​វិញ។ ​មួយ​វិញ​ទៀត គឺ​ធ្វើ​យ៉ាង​ណា​យក​ឈ្នះ​ការ​ប្រកួត​បន្ទាប់​ឱ្យ​បាន ដើម្បី​ក្រុម​មាន​ទឹក​ចិត្ត​លេង​ឡើង​វិញ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT