Suarez ​ស៊ុត​២​គ្រាប់​ម្នាក់​ឯង ជួយ AT Madrid ​យក​៣​ពិន្ទុ​ពី Eibar ​

​ខ្សែ​ប្រយុទ្ធ Luis Suarez ​បន្ដ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ទៀត​ហើយ ដើម្បី​ជួយ​ក្រុម Atletico Madrid ​យក​ឈ្នះ​លើ​ក្រុម Eibar ​ក្នុង​លទ្ធផល ២-១ ​ក្របខណ្ឌ La Liga ​។

ក្រុម AT Madrid ​លេង​ល្អ​មែនទែន​ក្នុង​លីគ​កំពូល​អេស្ប៉ាញ។ នៅ​យប់មិញ​នេះ ពួកគេ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Eibar ​បាន​ក្នុង​លទ្ធផល ២-១ ​ដោយ​២​គ្រាប់​នោះ​សម្រេច​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Suarez ​។

​២​គ្រាប់​បន្ថែម​ទៀត​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ Suarez ​ឡើង​ឈរ​កំពូល​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ផង​ដែរ ​ដោយ​ពេល​នេះ​ស្មើ​គ្រាប់​បាល់​ជាមួយ Messi ​ដែរ ​ដោយ​មាន​១១​គ្រាប់​ដូច​គ្នា។ ​ស្រប​ពេល AT Madrid ​វិញ​នោះ ​ឈរ​នៅ​កំពូល​តារាង​ដោយ​សុវត្ថិភាព ​លើស​ក្រុម​លេខ​២ Real Madrid ​៧​ពិន្ទុ ​និង​១០​ពិន្ទុ​ពី​លើ​ក្រុម FC Barcelona ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT