ចប់​ហើយ! ​កំណត់ត្រា​មិន​ចាញ់​៦៨​ប្រកួត​របស់ Liverpool ​បែក​ដោយសារ Burnley ​

​កំណត់ត្រា​មិន​ចាញ់​របស់​ក្រុម Liverpool ​លេង​ក្នុង​ដី​៦៨​ប្រកួត ​បាន​បញ្ចប់​នៅ​ត្រឹម​យប់​នេះ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម Burnley ​ក្នុង​លទ្ធផល ​១-០ ​ពាន​រង្វាន់ Premier League ​។

​​ក្រុម Liverpool ​មិន​ត្រឹម​តែ​បញ្ចប់​កំណត់ត្រា​នេះ​មួយ​ទេ ​ពោល​គឺ Liverpool ​ក៏​កំពុង​ដុនដាប​ខ្លាំង​នៅ​៤​ប្រកួត​ចុង​ក្រោយ​នេះ​ដែរ ដោយ​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នោះ​ ទេ។ វា​ជា​កំណត់ត្រា​អាក្រក់​មួយ​ក្នុង​រយៈ​ពេល​២១​ឆ្នាំ ដែល​ក្រុម Liverpool ​រក​មិន​បាន​១​គ្រាប់​សោះ ​ក្នុង​ការ​លេង​លីគ​៤​ប្រកួត​ជាប់​គ្នា។ ស្រប​ពេល​លទ្ធផល​ក្នុង​តារាង​វិញ ​ក៏​កំពុង​ចាញ់​ពិន្ទុ​ក្រុម Man Utd ​ដល់​ទៅ ​៦​ពិន្ទុ​ហើយ​ដែរ។

សម្រាប់​លទ្ធផល​នេះ​ដែរ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ទាំង​អស់។ ​លោក​បាន​បញ្ជាក់​ទៀត​ថា ​ក្រុម Liverpool ​មិន​សម​ចាញ់​ប្រកួត​នេះ​ទេ ព្រោះ​វា​ជា​ប្រកួត​ដែល​មិន​សម​នឹង​ចាញ់​ទាល់​តែ​សោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT