Frank Lampard ​នឹង​ត្រូវ Chelsea ​ដេញ​ចោល ​បើ​ប្រកួត​ក្រោយ​នៅ​តែ​ចាញ់​ទៀត​

លោក Frank Lampard ​នឹង​ត្រូវ​អស់​តំណែង​របស់​ខ្លួន ប្រសិន​បើ​ដឹក​នាំ​ក្រុម Chelsea ​មិន​អាច​ស្វែង​រក​លទ្ធផល​ល្អ​បាន​នា​ប្រកួត​ខាង​មុខ​នេះ​។

​ថ្នាក់​ដឹក​នាំ​ក្រុម​តោ​ខៀវ ​បាន​ផ្ដល់​ឱកាស​ជា​ច្រើន​សម្រាប់​អ្នក​ចាត់ការ​ខាង​លើ​នេះ ដើម្បី​កែប្រែ​ស្ថានភាព​ឱ្យ​ល្អ​ឡើង​វិញ។ ​តែ​បើ​តាម​ជាក់​ស្ដែង ​ទម្រង់​លេង​របស់​ក្រុម Chelsea ​នៅ​តែ​ពិបាក​ដដែល ​ដោយ​បន្ដ​បរាជ័យ ​ធ្វើ​ឱ្យ​ក្រុម​ធ្លាក់​ចំណាត់​ថ្នាក់​ខ្លាំង​មែនទែន។ ​កត្ដា​នេះ​ហើយ ទើប​បាន​ជា​ក្លឹប​ទំនង​ជា​ដក​អ្នក​ចាត់ការ​រូប​នេះ​ចេញ​ហើយ បើ​សិន​ជា​ប្រកួត​ក្រោយ​ទៀត​នៅ​តែ​ចាញ់​ដដែល។

​ក្លឹប​ខាង​លើ​នេះ​ក៏​កំពុង​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី​ដើម្បី​ចរចា​ឱ្យ​ហើយ​ផង​ដែរ។ ​ដោយ​ក្នុង​នោះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​អតីត​អ្នក​ចាត់ការ PSG ​លោក Thomas Tuchel ​។ ​ប្រភព​នៅ​អង់គ្លេស ​ក៏​បង្ហើប​ដែរ​ថា​ក្លឹប Chelsea ​ចង់​បាន​អ្នក​ចាត់​ការ​ថ្មី​ដែល​អាច​និយាយ​ភាសា​អាល្លឺម៉ង់​បាន​ច្បាស់ ព្រោះ​កីឡាករ​ដែល​ទិញ​ចូល​កន្លង​មក​នេះ ភាគ​ច្រើន​ជា​ជន​ជាតិ​អាល្លឺម៉ង់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT