Ronaldo ​សង្ឃឹម​ថា​ឈ្នះ SuperCoppa ​នឹង​ធ្វើ​ឱ្យ Juventus ​កាន់​តែ​មាន​ទំនុក​ចិត្ត​បន្ថែម​ទៀត

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Napoli ​លើក​ពាន​រង្វាន់ Supercoppa ​ហើយ​កាល​ពី​យប់មិញ ​ក្រោយ​ពី​ឈ្នះ​ក្នុង​លទ្ធផល ២-០។

នេះ​ជា​ពាន​រង្វាន់​ទី​៤​ហើយ​សម្រាប់ Ronaldo ​ដែល​បាន​ឈ្នះ​ជាមួយ​ក្រុម Juventus ​ចាប់​តាំង​ពី​ចូល​រួម​ជាមួយ​ក្រុម​នេះ​នៅ​ឆ្នាំ​២០១៨​មក។ ​ជាមួយ​ការ​ឈ្នះ​ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ ​Ronaldo ​ក៏​បាន​អះអាង​ដែរ​ថា​វា​ពិត​ជា​សំខាន់​សម្រាប់​ក្រុម​ដើម្បី​កសាង​ទំនុក​ចិត្ត​បន្ថែម​ទៀត​នៅ​លីគ​កំពុល​អ៊ីតាលី។ ខណៈ​ដែល​នៅ​លីគ Serie A ​ក្រុម Juventus ​នេះ​កំពុង​ដាច់​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង AC Milan ​ទៅ​ហើយ។

​រំលឹក​ថា​១​គ្រាប់​យប់មិញ​របស់ Ronaldo ​បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ហើយ ពោល​គឺ​មាន​ដល់​៧៦០​គ្រាប់។ ខណៈ​ដែល​កំណត់ត្រា​ចាស់​មាន​ត្រឹម​តែ​៧៥៩​គ្រាប់​ប៉ុណ្ណោះ​៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT