Zidane ​៖ ​អនាគត​ខ្ញុំ ​នឹង​ដឹង​ច្បាស់​នៅ ២ ៣​ថ្ងៃ​ខាង​មុខ​នេះ​

ក្រុម​ Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​លីគ​លំដាប់​ទី​៣ ​Alcoyano ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Copa del Rey ​។

​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្សោយ​នេះ ​បាន​ធ្វើ​ឱ្យ​តំណែង​របស់​លោក Zidane ​រង្គោះរង្គើ​បណ្ដើរ​ៗ​ហើយ។ ​ខណៈ​ដែល​សាមី​ខ្លួន​ផ្ទាល់ Zidane ​ផ្ទាល់ ​ក៏​បាន​ចេញ​មុខ​មក​អះអាង​ថា​លោក​មិន​បារម្ភ​នោះ​ទេ ​ហើយ​ថែម​ទាំង​ប្រាប់​អ្នក​គាំទ្រ​ទៀត​ថា​អនាគត​លោក​នឹង​ដឹង​ច្បាស់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ហើយ។

​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​លទ្ធផល​នេះ។ ​យើង​ពិត​ជា​ពិបាក​ចិត្ត​សម្រាប់​លទ្ធផល​បរាជ័យ។ ​ខ្ញុំ​គិត​ថា​កីឡាករ​នៅ​តែ​ជឿ​ជាក់​លើ​ខ្ញុំ ​យើង​នឹង​ព្យាយាម​បន្ថែម​ទៀត។ ​យើង​បាន​ធ្វើ​រឿង​ល្អ​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​មិន​មែន​ថ្មី​ៗ​នេះ​ទេ។ ​អនាគត​ខ្ញុំ? ​យើង​នឹង​ដឹង​នៅ​ពេល​ខាង​មុខ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT