[ផ្លូវការ] ឈុត ១១ រូប​ល្អ​បំផុត​របស់ UEFA បោះឆ្នោត​ដោយ​អ្នក​គាំទ្រ ឃើញ​ហើយ​ញាក់​សាច់!

សមាគម​បាល់ទាត់​អឺរ៉ុប UEFA បាន​ធ្វើ​ការ​ប្រកាស​នៅ​ឈុត ១១ រូប​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០២០ ដែល​សម្រេច​តាម​រយៈ​ការ​បោះឆ្នោត​ពី​សំណាក់​អ្នក​គាំទ្រ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន។

ក្នុង​នោះ​យើង​ឃើញ​ឃើញ​ថា​មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ៤-២-៣-១ ដែល​មើល​តាំង​ពី​តំបន់​ខាង​ក្រោម​ដល់​លើ គឺ​សុទ្ធ​សឹង​តែ​កីឡាករ​ខ្លាំង​ការ​វាយ​សម្រុក ព្រោះ​ដល់​ថ្នាក់​ទម្លាក់ Messi មក​ក្រឡុក​នៅ​តំបន់​បម្រើ​ទៅ​ហើយ។

ក្នុង​នោះ​មាន​ដូច​ជា៖

  • អ្នកចាំទី: Manuel Neuer (Bayern Munich)
  • ខ្សែ​ការពារ: Alphonso Davies (Bayern Munich), Virgil van Dijk (Liverpool), Sergio Ramos (Real Madrid) និង Joshua Kimmich (Bayern Munich)
  • ខ្សែ​បម្រើ: Kevin de Bruyne (Man City), Thiago Alcantara (Liverpool) និង Lionel Messi (Barcelona)
  • ខ្សែ​ប្រយុទ្ធ: Neymar Jr (PSG), Robert Lewandowski (Bayern Munich) និង Cristiano Ronaldo (Juventus)

គួរ​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ដំបូង​សម្រាប់​កីឡាករ ៣ រូប​ដែល​មាន​ឈ្មោះ​ រួម​មាន Kimmich, Thiago និង Davies ហើយ​សម្រាប់ Davies ទៀត​សោត​គឺ​ជា​កីឡាករ​កាណាដា​ដំបូង​ទៀត​ផង។

ដោយឡែក​សម្រាប់​តារា​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​ជ្រើសរើស​ចំនួន ១៥ លើក​ហើយ ពោល​គឺ​តាំង​ពី​ឆ្នាំ ២០០៧ មក​ម្ល៉េះ រី​ឯ Lionel Messi ទាំង​ឆ្នាំ ២០២០ គឺ​ជា​លើក​ទី ១២៕

ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT