Odegaard ​បាន​ស្នើ​សុំ Real Madrid ​ដើម្បី​ចាកចេញ​

ខ្សែ​បម្រើ Martin Odegaard ​បាន​ស្នើ​សុំ​ក្លឹប Real Madrid ​ដើម្បី​ចាកចេញ​ហើយ ​ក្រោយ​ពី​រូបគេ​មិន​មាន​ឱកាស​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ឡើយ។

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​កោះ​ហៅ Odegaard ​ត្រលប់​មក​វិញ ​ក្រោយ​ពី​រូបគេ​ត្រូវ​បាន​ក្លឹប Real Sociedad ​ខ្ចី​ជើង​កាល​ពី​រដូវ​កាល​មុន។ ​ការ​ហៅ​មក​វិញ​នេះ ​ក្រោយ​ពី​មើល​ឃើញ​ថា​កីឡាករ​វ័យ​ក្មេង​រូប​នេះ​លេង​បាន​យ៉ាង​ល្អ​នៅ​តំបន់​បម្រើ ​និង​សក្ដិសម​ជាមួយ​ទម្រង់​លេង​របស់​ក្រុម​អធិរាជ​ស​វិញ។

​តែ​ការ​មក​វិញ​លើក​នេះ ​ហាក់​ដូចជា​មិន​សម​បំណង​ឡើយ។ ​Odegaard ​នៅ​តែ​មិន​អាច​ស្វែង​រក​នាទី​គ្រប់​គ្រាន់​សម្រាប់​លេង​បាន​ដដែល។ ​ដោយ​ភាគ​ច្រើន​រូបគេ​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​ប៉ុណ្ណោះ។ ​កត្ដា​បែប​នេះ​ហើយ ទើប​បាន​ជា​មាន​ប្រភព​នៅ​អេស្ប៉ាញ​បញ្ជាក់​ថា​រូបគេ​បាន​ស្នើ​ក្លឹប​ដើម្បី​ចាកចេញ​ហើយ​នៅ​ខែ​មករា​នេះ ឬ​ដាច់​រដូវ​កាល​នេះ​តែ​ម្ដង៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT